Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វៀតណាម​បញ្ជា​ឲ្យ​ដាក់​កម្មករ​នៅ​រោងចក្រ​របស់ Samsung នៅ​ដាច់ដោយឡែក ក្រោយ​រកឃើញ​មាន​កម្មករ​ម្នាក់​ឆ្លង​វីរុស​កូ​រ៉ូ​ណា​

​អាជ្ញាធរ​ប្រទេស​វៀតណាម បាន​បញ្ជា​ឲ្យ​ដាក់​កម្មករ​ទាំងអស់​ដែល​បំរើការ​នៅ​រោងចក្រ Samsung Display ក្នុងប្រទេស​ខ្លួន នៅ​ដាច់ដោយឡែក បន្ទាប់ពី​កម្មករ​ម្នាក់​ធ្វើតេស្ត​មាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​។​

​កម្មករ​វ័យ ២៥​ឆ្នាំ ដែល​ធ្វើការ​នៅ​រោងចក្រ Samsung Display ក្នុង​ខេត្ត Bac Ninh ភាគ​ខាងជើង​វៀតណាម ត្រូវបាន​គេ​ពិនិត្យឃើញ​មាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ស្ថាប័ន​ប្រឆាំងនឹង​វីរុស COVID-19​។​

​ក្រុមហ៊ុន​ធំ Samsung Electronics ក៏បាន​បញ្ជាក់​ពី​ករណី​មាន​វីរុស​កូ​រ៉ូ​ណា​លើ​បុគ្គលិក​របស់ខ្លួន​ដែរ ប៉ុន្តែ​បានប្រកាសថា វា​មិន​ប៉ះ​ដល់​សង្វាក់​ផលិតកម្ម​របស់​រោង​ក្រ​ខ្លួន​នៅក្នុង​ប្រទេស​វៀតណាម​ឡើយ​។​

​លោក Nguyen Huong Giang ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ប្រចាំខេត្ត Bac Ninh បាន​ថ្លែងប្រាប់​ទូរទស្សន៍​វៀតណាម VTV ថ្ងៃនេះ​ថា មនុស្ស​ចំនួន ៤៤​នាក់​ត្រូវ​បានដាក់​ឲ្យ​ស្ថិតនៅ​ដោយឡែក ហើយ​រៀង​ចក្រ និង​ឡានក្រុង​ដែល​គេ​ប្រើ​ដឹក​អ្នក​ទាំងនោះ ត្រូវបាន​គេ​បាញ់ថ្នាំ​រំងាប់​មេរោគ​។​

​សូមបញ្ជាក់ថា ក្រសួងសុខាភិបាល​វៀត​ណា​ម​ប្រកាសថា មាន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ចំនួន ២៦២​នាក់​នៅក្នុង​ប្រទេស និង​មិនមាន​អ្នកជំងឺ​ណា​ម្នាក់​ស្លាប់​ឡើយ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

×