ប្រទេសចិនបានអនុម័យឲ្យធ្វើតេស្តសាកល្បងលើមនុស្ស នូវវ៉ាក់សាំងចំនួន ២ទៀត ដើម្បីប្រឆាំងនឹងវីរុសកូរ៉ូណា ដែលបានផ្តាច់ជីវិតមនុស្សជិត ១២០.០០០នាក់ និងឆ្លងជិត ២០០០.០០០នាក់។ នេះបើតាមការចុះផ្សាយរបស់ Xinhua នៅថ្ងៃអង្គារនេះ។
វ៉ាក់សាំងនោះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Sinovac Biotech និងវិទ្យាស្ថានផលិផលជីវសាស្ត្រវូហាន។
សូមបញ្ជាក់ថា កាលពីខែមីនាកន្លងទៅ ចិនធ្លាប់បានឲ្យភ្លើងខៀវរួចមកហើយ ដើម្បីឲ្យមានការធ្វើតេស្តសាកល្បង ចាក់វ៉ាក់សាំងទៅលើមនុស្ស។ វ៉ាក់ដំបូងនោះ ត្រូវបានបង្កើតឡើងដោយបណ្ឌិតសភាវិទ្យាសាស្ត្រវេជ្ជសាស្ត្រយោធា របស់ចិន និងក្រុមហ៊ុន Cansino Bio ដែលមានមូលដ្ឋាននៅហុងកុង។
ការប្រកាសសាកល្បងវ៉ាក់សាំងវីរុសកូរ៉ូណាដំបូង របស់ចិនកើនឡើង ក្រោយពេលអាមេរិច បានចាប់ផ្តើមធ្វើតេស្តសាកល្បងវ៉ាក់សាំង ទៅលើមនុស្ស។
វីរុសកូរ៉ូណា ឬ COVID-19 បានផ្ទុះឡើងដំបូងក្នុងប្រទេសចិន កាលពីចុងឆ្នាំ ២០១៩ ហើយរហូតមកដល់ពេលនេះ តួលេខនៃអ្នកឆ្លងសរុបនៅចិនមានជាង ៨២.០០០នាក់ និងជាងស្លាប់ ៣.៣០០នាក់៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Xinhua