Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​មន្ទីរ​កសិកម្ម​ខេ​ត្តា​កែវ​ថា​៖ ឡ​ជីវៈឧស្ម័ន​បាន​ចូលរួមចំណែក​ច្រើន​ក្នុងការ​កាត់បន្ថយ​នៅ​ផលប៉ះពាល់​នៃ​បរិស្ថាន​

​តាកែវ​៖ នៅក្នុង​សាលប្រជុំ​នៃ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តតាកែវ​ស្តីពី​ការពិនិត្យ និង​គ្រប់គ្រង​បរិស្ថាន​ក្នុង​ផលិតកម្ម​កសិកម្ម​នា​ព្រឹក​ថ្ងៃទី ០៩ ខែតុលា ឆ្នាំ​២០១៧ លោក ញិ​ប ស្រ៊ន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខ​ប្រមាញ់​និង​នេសាទ​ខេត្ត​បាន លើកឡើងថា ឡ​ជីវៈឧស្ម័ន​គឺជា​ឧ​បករ​ណ៏​មួយ​ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ថែរក្សា​បរិស្ថាន និង​បាន​ចូលរួម​កាត់បន្ថយ​រាល់​ការចំណាយ​លើ​ការប្រើប្រាស់​ជីគីមី​មួយចំនួន​ដែល​នាំចូល​ក្នុងស្រុក ជាពិសេស​នោះបាន​រួមចំណែក​លើ​ការកាប់​បំ​ភា្ល​ញ​កូនឈើ​ដែល​បងប្អូន​ប្រជាពលរដ្ឋ​យកមក​ធ្វើជា​អុស ពិ​ព្រោះ​ឡ​ជីវៈឧស្ម័ន​នេះ​វា​បាន​ប្រមូល​នៅ​កាកសំណល់​របស់​សត្វ​ចិញ្ចឹម​របស់​ប្រជាកសិករ និង​កាកសំណល់​របស់​មនុស្ស​បង្ហូរ​ចូលក្នុង​ឡ បង្កើតបានជា​ឧស្ម័ន​គាស សម្រាប់​ចំអិន​ម្ហូបអាហារ បង្កើតបានជា​ច​ង្គៀ​ន​បំភ្លឺ និង​មួយទៀត​នោះ​កាកសំណល់​ដែល​ចេញពី​ឡ​នោះ បាន​ក្លាយទៅជា​ជីធម្មជាតិ​មួយ​យ៉ាង​ល្អ ដែល​ហៅថា ជីកំប៉ុស ដែល​មិនមាន​មេរោគ​អ្វី​ឡើយ សម្រាប់​ប្រជាកសិករ​ធ្វើ​ការងារ​កសិកម្ម​ទទួល​បាន​ផល​ល្អ ។ ដូច្នេះ​ដើម្បី​នាំគ្នា​ចូលរួម​ក្នុងការ​ថែរក្សា​បរិស្ថាន​ទាំងអស់គ្នា​និង​ទុបស្កាត់​នៅ​ការ​បំរែបំរួល​អាកាសធាតុ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​គួរតែ​ចូលរួម​ថែរក្សា​បរិស្ថាន​របស់​យើង ដែល​មនុស្ស​ម្នាក់ៗ​អាច​ចូលរួម​ទៅបាន​ទាំងអស់គ្នា ។

​លោក ថៃ លី ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តតាកែវ បានអោយដឹងថា នៅក្នុងពេល​បច្ចុប្បន្ននេះ ប្រជាកសិករ​ជាច្រើន​គឺ​បាន​ចិញ្ចឹមសត្វ​គោ ជ្រូក មាន់​ទារ គឺ​ដាក់​នៅក្នុង​ទ្រុង ដើម្បី​រក្សា​អោយបាន​នៅ​បរិស្ថាន​ល្អ មិនអោយ​មាន​ជំងឺឆ្លង​អ្វី​ឡើយ ជាពិសេស​ពួកគាត់​បាននាំគ្នា​ធ្វើ​ឡ​ជីវឧស្ម័ន​នៅក្នុង​ផ្ទះ​របស់គាត់​ដើម្បី​យក​កាកសំណល់​ដែល​ចេញពី​សត្វ​ចិញ្ចឹម និង​កាកសំណល់​ផ្សេងៗ​ទៀត​នោះ បញ្ចូល​ទៅក្នុង​ឡ​ជីវៈឧស្ម័ន បង្កើត​ចេញ​ជា​គាស ភ្លើង​បំភ្លឺ​ច​ង្គៀ​ន និង​បាន​ជីធម្មជាតិ​គ្មាន​មេរោគ​សម្រាប់​ប្រកបការងារ​កសិកម្ម នានា​ជាច្រើន​ទៀត ។

​លោក​ប្រធានការិយាល័យ​បាន​បន្តថា ក្នុង​ខេត្តតាកែវ ការធ្វើ​ឡ​ជីវៈឧស្ម័ន​គឺជា​ប់​ចំណាត់ថ្នាក់​លេខ ១ ក្នុងនោះ​ខេត្ត​បាន​អនុវត្ត​គម្រោង​លើ​ធ្វើ​ឡ​ជីវៈ​នេះ​បាន ៤៩៦២​ឡរ នៅក្នុង​ទូរ​ទាំង​ខេត្ត ព្រោះថា​ការធ្វើ​ឡរ​នេះ​គឺ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​បានទទួល​នៅ​ផល​ប្រ​យោ​ជ​ន៏​ច្រើន និង​កាត់បន្ថយ​នៅ​ការចំណាយ ដែល​យើង​អាច​និយាយបានថា មាន​ឡ​ជីវៈឧស្ម័ន គឺមាន​ភូមិ​ស្អាត ស្រែ​ល្អ ៕ តាកែវ​

×