ជាការពិតណាស់ អំពើចោរកម្មផ្សេងៗតែងតែកើតមានឡើង ជាពិសេសនៅក្នុងអំឡុងនៃពិធីបុណ្យជាតិធំៗ ដែលធ្វើឲ្យអ្នករកស៊ីបើកហាងលក់ដូរ បង្ខំចិត្តចាកចេញពីផ្ទះទាំងចិត្តមិនស្ងប់ ព្រោះតែបារម្ភពីភាពអសន្តិសុខក្នុងសង្គមបច្ចុប្បន្ន ។
ជាក់ស្តែង វីដេអូថ្មីមួយត្រូវបានចែករំលែក បង្ហាញឲ្យឃើញចោរវ័យក្មេង២នាក់ បានធ្វើសកម្មភាពគាស់ហាងមួយនៅកំពង់សោម ដែលម្ចាស់ជាជនជាតិខ្មែរ-ចិន ចូលរើកកាយប្រមូលអស់អ៊ីវ៉ាន់មានៗតម្លៃដែលអាចលក់ចេញវិញបាន ។
ទាក់ទងនឹងអំពើចោរកម្មនេះផងដែរ តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Zii Kak បានបង្ហោះវីដេអូ និងស្នើដល់បងប្អូនដែលបានស្គាល់ចោរ២នាក់នេះ ជួយផ្តល់ដំណឹងផង ដោយបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖”ចង្រៃខ្លាំងមែនទេន :triumph: ចូលឆ្នាំខ្មែរ ចោរចូលហាងដែរ :fire: អ្នកនៅខាងកំពង់សោម បើមានអ្នកណាឃើញឬស្គាល់2នាក់នេះ ជួយទាក់ទងមកខ្ញុំផង 0968995945 ” ៕ ដោយ៖ លឹម ហុង