Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទើប​ស្បើយ​ប៉ុន្មាន​ខែ ឥឡូវ​ទៀតហើយ​! ភ្លៀង​១​មេ​ថ្ងៃ​ចូលឆ្នាំ​ទី​១ ផ្ទះសម្បែង​ពលរដ្ឋ​នៅ​ភូមិ​3 សង្កាត់​1 លិចលង់​គ្មាន​សល់ អ្នក​កំពង់សោម​ថា​មកពី​…(​វីដេអូ​)

​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ឃើញថា​ខេត្ត​ព្រះសីហនុ ជាពិសេស​ក្រុង​កំពស់​សោម ត្រូវបាន​ចាត់ទុកថា​ជាទី​កន្លែង​មួយ​រង​ផលប៉ះពាល់ ដោយ​គ្រោះធម្មជាតិ​ជំនន់​ទឹកភ្លៀង​ធ្ងន់ធ្ងរ​ជាងគេ នៅ​ទូទាំងប្រទេស ។ ហើយ​បើទោះជា​អាជ្ញាធរ​មូលដ្ឋាន ក៏​ដូច​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ក្រោម​ការចង្អុលបង្ហាញ​ពី​ថ្នាក់ដឹកនាំ​ខេត្ត ចុះ​ដោះស្រាយ​បញ្ហា​នេះ ប្រកបដោយ​ការយកចិត្តទុកដាក់ សស្រោកសស្រាំ​យ៉ាងណា ក៏​ករណី​ភ្លៀង​បង្ក​ឲ្យ​លិចលង់​នេះ​នៅតែ​កើតមាន​ដដែល ។​

​ជាក់ស្តែង គ្រាន់តែ​ភ្ញៀ​ង​កក់ខែ​ម្សិលមិញ (​ទី​១៣ ខែមេសា​) ក្នុង​រយៈពេល​ប្រហែល​តែ​១​ម៉ោង​ប៉ុណ្ណោះ បានធ្វើ​ឲ្យ​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​នៅ​ភូមិ​3 សង្កាត់​1 ក្រុងព្រះសីហនុ លិចលង់​គ្មាន​សល់ ។

​ទាក់ទង​នឹង​បញ្ហា​នេះ ប្រជាពលរដ្ឋ​បាន​លើកឡើងថា ជំនន់​ទឹកភ្លៀង​បង្ក​ការលិចលង់ មិនមែនជា​លើក​ទី​១ ប៉ុន្តែ កើតឡើង​រាប់​ភ្លេច​នេះ គឺ​បណ្តាល​មក​ដោយសារ​បណ្តា​ប្រឡាយ បឹងបួរ អូរ​ស្ទឹង ត្រូវបាន​គេ​ចាក់ដី​លុប​អស់ ។ ហើយ​ម្យ៉ាងវិញទៀត ត្រូវបាន​គេ​ស្តីបន្ទោស គឺថា​ភ្លៀង​ហាក់​ពុំ​សូវ​ជាខ្លាំង​ប៉ុន្មាន​ទេ ប៉ុន្តែ រឿង​ធ្វើ​ផ្ទះ​បិទ​ប្រព័ន្ធ​លូ ទើប​បង្ក​ឲ្យ​ស្ទះ​កើតជា​ទឹកជំនន់​នេះ​ឡើង​តែម្តង ។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ប្អូនស្រី​ឈ្មោះថា Sorm Siv បាន​បង្ហោះ​ឲ្យ​ដឹងថា​៖ “​ភូមិ​3 សង្កាត់​1 ក្រុងព្រះសីហនុ ភ្លៀង​ប្រហែល​1​ម៉ោង​លិច​គ្មាន​សល់​…​ប្រព័ន្ធ​ផ្លូវ​លូ​ធ្វើ​ផ្ទះ​បិទ​ជិត​អស់ហើយ ហូរ​ទៅណា​កើត​។ រីករាយ​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ ថ្ងៃ​ដំបូង​ឆ្នាំ​2020​ម៉ា​ភ័យ​” ៕ ដោយ​៖ លឹម ហុង​

×