Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល ជាច្រើន​គ្រាប់ ទៅកាន់​សមុទ្រ​ជប៉ុន​

​ប្រទេស​កូរ៉េខាងជើង នៅ​ថ្ងៃ​អង្គារ​នេះ បានធ្វើ​ការបាញ់​មី​ស៊ី​ល​ជាច្រើន​គ្រាប់ ចូលទៅក្នុង​សមុទ្រ​ជប៉ុន​។ មី​ស៊ី​ល​នោះ ត្រូវគេ​សង្ស័យថា ជា​ប្រភេទ​មី​ស៊ី​ល​ប្រឆាំង​គោលដៅ​នៅលើ​ដី​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់​យោធា​កូរ៉េខាងត្បូង​។​

​អគ្គសេនាធិការ​ចម្រុះ របស់​កូរ៉េខាងត្បូង បាន​ថ្លែង​ក្នុង​សេចក្តី​ប្រកាសថា “​មី​ស៊ី​ល​ជាច្រើន​គ្រប់​បាញ់​ចេញពី​តំបន់ Munchon ភាគ​ខាងកើត​ប្រទេស ហើយ​វា​ត្រូវគេ​ជឿជាក់ថា ជា​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​”​។​

​ការបាញ់​សាកល្បង​នេះ កើតឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ មុនពេល​របប​នេះ​នឹង​ប្រារព្ធ​ខួប​លើក​ទី ១០៨​របស់លោក គីម អ៊ី​ស៊ុ​ង ដែលជា​ស្ថាបនិក​របស់​កូរ៉េខាងជើង និង​ជា​ជីតា​របស់​មេដឹកនាំ​កូរ៉េខាងជើង​បច្ចុប្បន្ន គីម ជុង​អ៊ុន​។​

​វា​ក៏​កើតឡើង​មួយថ្ងៃ​ផងដែរ មុនពេល​ប្រទេស​កូរ៉េខាងត្បូង ធ្វើ​បោះឆ្នោត​សភា និង​ស្រប​ពេលដែល​ពិភពលោក កំពុង​យកចិត្តទុកដាក់​ខ្លាំង​បំផុត ទៅលើ​ការផ្ទុះ​រាតត្បាត​វីរុស​កូ​រ៉ូ​ណា​។ កូរ៉េខាងជើង​ធ្លាប់​ប្រកាសថា ប្រទេស​ខ្លួន​គ្មាន​វីរុស​កូ​រ៉ូ​ណា សូម្បី​មួយ​ករណី​។​

​កូរ៉េខាងជើង បានធ្វើ​ការបាញ់​សាកល្បង​មី​ស៊ី​ល ផ្លោង​ជាច្រើនលើក​ច្រើនសារ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ដែល​មី​ស៊ី​ល​ទាំងនោះ បាន​ហោះ​ឡើង​ខ្ពស់​ផុត ពី​ផែនដី​ចូលក្នុង​លំហរ​អាកាស មុនពេល​សំដៅ​ទៅរក​គោលដៅ ដោយ​ហោះ​ក្នុង​ល្បឿន​ខ្ពស់​។​

​យោធា​កូរ៉េខាងត្បូង​ថ្លែងថា មី​ស៊ី​ល​របស់​កូរ៉េខាងជើង​នៅថ្ងៃនេះ បាន​បោះ​លើ​សមុទ្រ​ជប៉ុន មុនពេល​វា​ធ្លាក់​ចូលទៅក្នុង​ទឹក​។​

“​អាជ្ញាធរ​ចារកម្ម​កូរ៉េខាងត្បូង និង​អា​មេ​រិច កំពុងធ្វើការ​វិភាគ​យ៉ាង​ល្អិតល្អន់ ទៅលើ​បញ្ហា​ទាក់ទង​”​។​

​សូមបញ្ជាក់ថា កូរ៉េខាងជើង បា​នរក​ទណ្ឌកម្ម​ជាច្រើន របស់​អង្គការសហប្រជាជាតិ ជុំវិញ​កម្មវិធី​អាវុធ​ប្រល័យ​លោក​របស់ខ្លួន​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

×