ស្ត្រីត្រកូលលីវ មានអាយុ ៤០ឆ្នាំ គឺជានារីជនបទម្នាក់ដែលមានការទទួលខុសត្រូវថែទាំគ្រួសារ។ នាងមានប្តី និងកូនស្រីម្នាក់ឆ្នាំនេះពេញវ័យ១៦ឆ្នាំ ហើយមានសម្រស់ស្រស់ស្អាត ទាស់តែគ្មានចំណុចណាមួយដែលស្រដៀងនឹងនាងព្រមទាំងស្វាមី។ ពិសេស ប្តីប្រពន្ធរបស់នាងពុំមានកម្ពស់ខ្ពស់ ហើយមានសម្បុរស្រអែម ប៉ុន្តែកូនស្រីវ័យ១៦ឆ្នាំរបស់ខ្លួន បែរជាមានកម្ពស់ខ្ពស់ជាង សម្បុរសស្គុះ ពិសេសគឺស្អាតខ្លាំងណាស់។
ពេលនោះឯងអ្នកភូមិផងរបងជាមួយ ចាប់ផ្តើមមានសម្តីចេចចូច យូរទៅក្លាយជាពាក្យចរចាមអារ៉ាមពេញភូមិថា វាពុំមែនជាកូនអ្នកស្រីទេ ចំណែកស្វាមីរបស់នាងដែឡច្រើនទៅស៊ីឈ្នួលគេនៅស្រុកឆ្ងាយ ដល់ពេលត្រឡប់មកវិញ ក៏ឮពាក្យចរចាមអារាមទាំងនោះជាហេតុទាំងប្តីនិងប្រពន្ធសុទ្ធសឹងទ្រាំទ្រលែងបាន។
បន្ទាប់ពីការជជែកវែកញែកគ្នាដល់ទាល់តំរិះ ក៏សម្រេចចិត្តនាំកូនស្រីទៅមន្ទីរពេទ្យដើម្បីធ្វើតេស្តឌីអិនអេ។
ប៉ុន្មានថ្ងៃក្រោយមកមន្ទីរពេទ្យបានប្រកាសលទ្ធផល ជាហេតុធ្វើឲ្យអ្នកទាំងបី ស្រឡាំងកាំងស្ទើគាំងបេះដូង តាមនោះកូនស្រីរបស់អ្នកស្រីលីវ ពុំមែនជាកូនរបស់គាត់ ហើយក៏ពុំមែនជាកូនរបស់ស្វាមីគាត់ដែរ និយាយរួមគឺជាមនុស្សម្នាក់ផ្សេង។
តាមរយៈលទ្ធផលរបស់មន្ទីរពេទ្យអ្នកស្រី និងស្វាមី បានធ្វើពាក្យបណ្តឹងទៅប៉ូលិស ដើម្បីជួយអន្តរាគមន៍ស៊ើបរកមូលហេតុ។
លទ្ធផលនៃការស៊ើបអង្កេតបានបង្ហាញថា ១៦ឆ្នាំមុន ព្រោះតែទង្វើធ្វេសប្រហែសរបស់មន្ទីរពេទ្យ កូនស្រីរបស់អ្នកស្រីលីវ ត្រូវបានច្រឡំប្រគល់ឲ្យគ្រួសារអ្នកមានម្នាក់ត្រកូលលី ។ ឥឡូវនេះក្មេងទាំង២សុទ្ធសឹងមានវ័យ ១៦ឆ្នាំ អ្នកស្រីលីវ និងស្វាមី ក៏ប្រគល់នាទីសម្រេចនេះទៅឲ្យកូនស្រី។ ចំណែកគ្រួសារអ្នកមានម្ខាងទៀត គេចង់ប្តូរយកកូនរបស់គេវិញ។
ចុះបើអ្នកវិញ តើអ្នកនឹងសម្រេចចិត្តបែបណា?