ក្រុងព្រះសីហនុ៖ ក្មេងស្រីវយ័១៣ឆ្នាំម្នាក់ឈ្មោះហ៊ុន ម៉េងហរ័បានលង់ទឹកសមុទ្រនៅឆ្នេរអូរត្រេះក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃទី១៤មេសា២០២០នេះ ហើយបាត់ខ្លួនរហូតទៅហើយនៅមិនទាន់រកជនរងគ្រោះឃើញនៅឡើយ ។
ភ្លាមៗក្រោយកើតហេតុ សមត្ថកិច្ច រួមនិងក្រុមអ្នកជួយសង្គ្រោះ ក៍ដូចជាគ្រួសារសាច់ញាតិបានតាមស្វែងរកនៅក្នុងសមុទ្រ។ បើតាមសាច់ញាតិថា ក្មេងស្រីរងគ្រោះជាសិស្សរៀននៅសាលាអូរ២ក្រុងព្រះសីហនុ មកលេងសមុទ្រជាមួយគ្រួសារ ។ មុនពេលបាត់ខ្លួន ក្មេងស្រីរងគ្រោះបានចូលទៅជួយក្មេងតូចម្នាក់ទៀតដែលលង់ទឹក ដោយដោះអាវពោងបោះទៅអោយក្មេងមួយទៀត ចៃដន្យអាក្រក់ ក៍លង់ទឹកខ្លួនឯងវិញនិងបាត់ខ្លួនតែម្តង។
ក្មេងស្រីរងគ្រោះឈ្មោះហ៊ុន ម៉េងហរ័ អាយុ១៣ឆ្នាំ សិស្សសាលាអូរ២ក្រុងព្រះសីហនុ ដែលបាត់ខ្លួនក្រោយលង់ទឹកសមុទ្រនៅឆ្នេរអូរត្រេះក្រុងព្រះសីហនុ ពេលមកលេងទឹកសមុទ្រជាមួយក្រុមគ្រួសារកាលពីរសៀលថ្ងៃ១៤មេសា២០២០។
ក្រុមសង្គ្រោះស្មគ្រ័ចិត្តនិងសមត្ថកិច្ចពាក់ពន្ធ័មិនទាន់ស្វែងរកឃើញក្មេងស្រីនេះនៅឡើយ ហើយគេនៅមិនទាន់ដឹងពីជោគវាសនាក្មេងស្រីរងគ្រោះថាយ៉ាងណានៅឡើយដែរ។
ក្មេងស្រីរងគ្រោះមានម្តាយឈ្មោះ បុណ្យ សុខ លីម ឳពុកឈ្មោះ អ៊ុយ ហ៊ុន បច្ចុប្បន្ន រស់នៅ ក្រុម១៩ ភូមិ៣សង្កាត់លេខ៤ក្រុងព្រះសីហនុ៕
ដោយ៖បញ្ញាស័ក្តិ