ប្រជាជននៅភូមិ Mushumbi Pools ខេត្ត Mashonaland ប្រទេសហ្ស៊ីមបាវ៉េ ថ្មីៗនេះបានបាញ់សម្លាប់ក្រពើមួយក្បាល ព្រោះសង្ស័យថា វាបានស៊ីសាច់ក្មេងប្រុសម្នាក់ក្នុងភូមិរបស់ខ្លួន។ ការមន្ទិលសង្ស័យនេះ ត្រូវបានបញ្ជាក់ថា ជាការពិតបន្ទាប់ពីពួកគេវះពោះក្រពើនោះ ហើយរកឃើញកុមារា អភ័ព្វនៅខាងក្នុង។
សាក្សីម្នាក់មានវត្តមាននៅកន្លែងកើតហេតុបានយកទូរស័ព្ទមកថតទុក្ខទិដ្ឋភាពគួរឲ្យខ្លាចនេះ ខណពេលដែលអ្នកស្ម័ក្ច្រចិត្តក្នុងភូមិបានខំប្រឹងវះកាត់យកក្មេងនេះចេញពីពោះក្រពើ។
គួរកត់សម្គាល់ថា រយៈពេលថ្មីៗកន្លងមក ប្រទេសហ្ស៊ីមបាវ៉េ បានរងទទួលនូវការធ្លាក់ភ្លៀងខ្លាំងជាហេតុធ្វើឲ្យទឹកជន់លិច។ នេះឯងជាមូលហេតុ ដែលធ្វើឲ្យពួកក្រពើធ្វើការលុកលុយ គ្រប់ទីកន្លែង៕ ចន្ទ្រា