Sunday, December 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំ​ចង់​ខ្លាំង​នៅ​ថៃ​! ប្រាប់​ហើយ​មិន​ជឿ ឥឡូវ​ភ្នែក​ស​គ្រប់គ្នា ព្រោះ​ដាច់​ផឹក​មិនបាន ផ្គើន​នឹង​មម្រាប​រដ្ឋ​…. (​វីដេអូ​)

ពលករ​ខ្មែរ​មួយក្រុម ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​ចាត់ការ​តាមផ្លូវ​ច្បាប់ បន្ទាប់​ត្រូវបាន​រកឃើញ​កំពុង​ជួបជុំគ្នា ផឹកស៊ី​យ៉ាង​សប្បាយ ដែល​បំពាន​លើ​បម្រាម​ហាមឃាត់​ទូទាំងប្រទេស​របស់​រដ្ឋា​ភិ​បាល​ថៃ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​រោគ​កូ​វីដ​១៩ ។​

​បើតាម​ប្រភព​​សារព័ត៌មាន​ថៃ เรื่องจริงผ่านเลนส์ បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង ៥ និង ៣០ នាទី ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២០ ពលករ​មកពី​ប្រទេស​កម្ពុជា​សរុប​ចំនួន ២៩ នាក់ (​ប្រុស ១៧ នាក់ និង ស្រី ១២ នាក់ ក្នុងនោះ ៥ នាក់​នៃ​ពួកគេ​បាន​ផឹក​) ត្រូវបាន​ចាប់​ខ្លួ​នៅផ្ទះ​ជួល​មួយកន្លែង នៅក្នុង Khlong Luang ខេត្ត Pathum Thani ។

​លោក​វរសេនីយ៍ទោ Pichaya Piaraj ជា​មន្ត្រី​សន្តិសុខ​ស្រុក បាន​បង្ហើប​ឱ្យដឹងថា ពលករ​ខ្មែរ​ទាំងនេះ គឺ​ភាគច្រើន​ធ្វើការ​នៅតាម​ផ្សារ ។ លោក​បន្តថា ពួកគេ​នឹងត្រូវ​ប្រឈម​នឹង​ការអនុវត្ត​ច្បាប់​ហាម​ការប្រមូលផ្តុំ​សកម្មភាព​ជួបជុំ​ផឹកស៊ី ដែល​អាច​បណ្តាលឱ្យមាន​លក្ខខណ្ឌ​មិនមាន​អនាម័យ និង​អាច​បណ្តាលឱ្យមាន​ជំងឺឆ្លង ឬ​ជំងឺ​រាតត្បាត​រាលដាល​រីក​រាលដាល ស្របតាម​ក្រឹត្យ​គ្រាអាសន្ន និង​ច្បាប់​ស្តីពី​ជំងឺឆ្លង​។​

​ដោយឡែក បើ​យោងតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក “​ទឹកចិត្ត ពលករ ឆ្លងដែន​” បាន​បង្ហោះ​វីដេអូ និង​រូបភាព​នៃ​ការចាប់ខ្លួន​នេះ ដោយបាន​បញ្ជាក់​ឲ្យ​ដឹងថា​៖ “​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​ពលករ​ខ្មែរ​នៅ​ថៃ​បាននាំគ្នា​ផឹកស៊ី​បំពាន​ច្បាប់​របស់​រាជរដ្ឋាភិបាល​ថៃ​ប្រកាស​ហាម​ផឹកស៊ី​ជួបជុំគ្នា​ដើម្បី​ទប់ស្កាត់​រីក​រាតត្បាត​រោគ​កូ​វីដ​១៩។ ពលករ​ខ្មែរ​ទាំងអស់នេះ​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​យកទៅ​ដំណើកា​តាមផ្លូវ​ច្បាប់ ។ សូម​បងប្អូន​ពលករ​ខ្មែរ​នៅ​ថៃ​កុំ​ផឹកស៊ី​ជួបជុំគ្នា​ឲ្យ​សោះ ព្រោះ​ថៃ​កំពុង​បន្តឹង​ច្បាប់​ដើម្បី​ទប់ស្កាត់​ឆ្លង​ជំងឺ​រោគ​កូ​វីដ​១៩ (​អំពីខ្ញុំ ទឹកចិត្ត ពលករ ឆ្លងដែន​) 15-4-2020” ។​

​នេះ​សបញ្ជាក់​ឲ្យ​ឃើញថា រដ្ឋាភិបាល​ប្រទេស​គេ គឺ​ពិតជា​តឹងរ៉ឹង​ណាស់ មិនមែន​ដូច​ប្រទេស​យើង រាជរដ្ឋាភិបាល​លោក​នៅមាន​ក្តី​អនុគ្រោះ​ឲ្យ​មានការ​ផឹកស៊ី មិន​ដាច់អហង្កា​ជ្រុល​ពេក​ទេ ប៉ុន្តែ មនុស្ស​មួយចំនួន​មិនបាន​យល់​ពី​ទឹកចិត្ត​របស់​រាជរដ្ឋាភិបាល ដែល​បាននិងកំពុង​ខិតខំ​ប្រឹង​យ៉ាង​សស្រាក់សស្រាំ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​នេះ​នោះទេ ៕ ដោយ​៖ លឹម ហុង​

×