Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រឡាប់​រថយន្ត​ដឹក​កម្មករ ដោយ​ខ្លួនឯង ដោយសារ​គាំង​ចង្កូត បង្ក​ឲ្យ​មាន​អ្នករងរបួស​ធ្ងន់​ស្រាល​ចំនួន ៨​នាក់

​តាកែវ​៖ កម្មករ​រោងចក្រ ២៨​នាក់ ដែល​ធ្វើដំណើរ​មក​ធ្វើ​ការងារ ដោយ​ជិះ​លើ​រថយន្ត​ហ៊ីយ៉ាន់ដាយ ១​តោន​កន្លះ ចេញពី​ស្រុក​គីរីវង់ មក​ក្រុង​ដូន​កែវ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ក្រឡាប់​រថយន្ត​ដោយ​ខ្លួនឯង បង្ក​ឲ្យ​មាន​អ្នករងរបួស​ធ្ងន់​ស្រាល​ចំនួន ៨​នាក់ ក្នុងនោះ​មាន​ស្ត្រី​ពោះធំ​មួយ​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ​។

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​២ នៅ​ចំណុច​ភូមិ គោ​ញ័រ ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្តតាកែវ វេលា​ម៉ោង ៦​និង​៣០​នាទី​ព្រឹក ថ្ងៃទី ១៥ ខែមេសា ឆ្នាំ​២០២០ ។

​បើតាម​ការ​ឲ្យ​ដឹង​ពី​នគរបាល​ចរាចរណ៍​ផ្លូវគោក​ស្រុក​ទ្រាំង ថា ការ​ណី​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​ដឹក​កម្មករ​នេះ គឺ​បណ្តាលមកពី​មូលហេតុ​កត្តា​យានយន្ត ដោយ​ម្ចាស់​រថយន្ត​បាន​និយាយ​ប្រាប់ថា មុនពេល​កើតហេតុ ចង្កូតរថយន្ត​របស់​គាត់​មាន​សភាព​គាំងៗ រួច​រូបគាត់​ករ​បាន​ជាន់​ហ្វ្រាំង​ហើយ​កាច់​ច​ង្កូ​រ ក៏​ស្រាប់តែ​វេ​ចង្កូត​បាស់ជើង​រថយន្ត​ក្រឡាប់​នៅលើ​ផ្លូវថ្នល់​តែម្តង តែ​មិន​បង្ក​ឲ្យ​មាន​ប៉ះពាល់​ដល់​ការធ្វើដំណើរ របស់​អ្នកប្រើប្រាស់​ផ្លូវ​ដទៃ​ឡើយ ដោយ​រងរបួស​តែ​អ្នកជិះ​នៅក្នុង​រថយន្ត​តែប៉ុណ្ណោះ ។ ក្រោយពេល​កើតហេតុ​រួច កម្មករ កម្មការិនី​រោងចក្រ ដែល​រងរបួស​នោះ ត្រូវបាន​ដឹកបញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ ចំនួន ៨​នាក់ ។​

​ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ដឹក​កម្មករ​រោងចក្រ​ក្រឡាប់​នេះ​ផងដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បាន​ជំរុញ​ឲ្យ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ត្រូវតែ​យកចិត្តទុកដាក់​ឲ្យ​មែនទែន ពិនិត្យ​ទៅលើ​ប័ណ្ណបើកបរ របស់​តៃកុង​ឡាន និង​បច្ចេកទេស​មួយចំនួន ដែលមាន​នៅលើ​រថយន្ត ជួនកាល​ការប្រើប្រាស់​រថយន្ត​ដឹក​កម្មករ របស់​ពួកគាត់ អាច​មិនមាន​ការត្រួតពិនិត្យ​ច្បាស់លាស់ និង​ឆ្វេស​ប្រហែស​លើ​ចំណុច​ខូចខាត​បន្តិចបន្តួច សម្បក​កង់​សឹករេចរឹល មិន​ព្រមធ្វើ​ឬ​ផ្តូ​រ​ថ្មី​ឲ្យ​ល្អ​នោះទេ ដែល​នេះ​ជា​មូលហេតុ​មួយ​បង្ក​ឲ្យ​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​ដោយសារតែ​កត្តា​រថយន្ត ដូច្នេះ​ក្នុងនាម​យើង​ជា​មន្ត្រីនគរបាល ដែល​បម្រើ​ឲ្យ​រាស្ត្រ គឺ​មិន​អនុញ្ញាត​ឲ្យ​តៃកុង​រថយន្ត​ដឹក​កម្មករ​ទាំងនោះ យក​ជីវិត​មនុស្ស​រាប់សិប​នាក់ ដែល​ធ្វើដំណើរ​ជិះ​លើ​រថយន្ត មកលេង​សើច​បាន​នោះឡើយ។

ឯកឧត្តម អ៊ូច ភា អភិបាល​ខេត្តតាកែវ បាន​ចុះមក​សាកសួរ​សុខ​ទុក និង​នាំយក​ថវិកា​របស់​សាខា​កាកបាទក្រហមកម្ពុជា ចែកជូន​ដល់ក​ម្មករ ក​ម្មា​ការិនី​រងគ្រោះ ដែល​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ ។​

​មានប្រសាសន៍​នៅក្នុង​ឱកាស​ចុះ​សួរ​សុខ​ទុក​នេះដែរ ឯកឧត្តម អ៊ូច ភា បានធ្វើ​ការណែនាំ​ឲ្យ​ក្រុមគ្រូពេទ្យ​ត្រូវតែ​យកចិត្តទុកដាក់​ពិនិត្យ មើល​ព្យាបាល​ដល់​បងប្អូន​កម្មក​រ កម្មការិនី ដោយ​យកចិត្តទុកដាក់​ឲ្យ​មែនទែន ដើម្បី​ព្យាបាល​ដល់​ពួកគាត់ ឲ្យ​ឆាប់​បានជា​សះស្បើយ ឆាប់​វិលត្រឡប់​ចូល​បម្រើ​ការងារ​ជាធម្មតា​ឡើងវិញ ។ ទន្ទឹម​និង​នោះដែរ ឯកឧត្តម​អភិបាល​ខេត្តតាកែវ ក៏បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែលមាន​មុខរបរ​ជា​តៃកុង​ឡាន​ដឹក​កម្មករ ឬ​តៃកុង​រថយន្ត​ផ្សេងៗ មុននឹង​ចេញដំណើរ​ទៅណា​មក​ណា ត្រូវតែ​ត្រួតពិនិត្យ​លើ​លក្ខណៈ​យានយន្ត​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ព្រោះ​អាយុជីវិត​មនុស្ស​ជាច្រើន​នាក់ គឺ​ស្ថិតនៅលើ​តៃកុង​រថយន្ត ហើយ​នៅពេលដែល​ពួកគាត់​កំពុង​បើកបរ​នៅលើ​ដងផ្លូវ ៕​ដោយ​៖​តាកែវ​


×