Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងកសិកម្ម គ្រោង​ចំណាយ​ទឹកប្រាក់​ប្រមាណ ៣​លាន​ដុល្លារ ក្នុងការ​ផលិត​ពូជ​ដំ​ទ្បូ​ង​បារាំង​នៅ​ខេត្តមណ្ឌលគិរី

​ភ្នំពេញ​៖ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹងថា ក្រសួង គ្រោង​ថវិការ ប្រមាណ ៣​លាន ៥​សែន​ដុល្លារ ក្នុងការ​ចំនាយ​លើ​ការផលិត​ពូជ​ដំ​ទ្បូ​ង​បារាំង នៅ​ខេត្តមណ្ឌលគិរី ដោយ​ការចាប់​ដៃគូរ​ជាមួយ​ប្រទេស​កូរ៉េខាងត្បូង​។

​ឯកឧត្តម បាន​បញ្ជាក់ថា នៅពេល​ចប់ វីរុស​កូ​វីដ​១៩ ការផលិត​ពូជ​ដំ​ទ្បូ​ង និង​ការដាំដុះ ដើម្បី​ទទួល​ទិន្នផល​ខ្ពស់ នឹង​ចាប់​ផ្តើមធ្វើ​នៅ​ខេត្តមណ្ឌលគិរី​។ ការជ្រើសរើស​ខេត្តមណ្ឌលគិរី ដើម្បី​ធ្វើការ​ផលិត​ពូជ​និង​ដាំ​ដុះ​ដំ​ទ្បូ​ង​បារាំង​នេះ ដោយសារ​អំណោយផល​នៃ​អាកាសធាតុ និង​ដី​មាន​ជីជាតិ តែ​បញ្ហា​ចោទ​គឺ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​ទឹក ដែល​មិនមាន​ដល់​កន្លែង​ដាំ​។
​ប៉ុន្តែ​ទោះបីជា​យ៉ាងណា ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម សង្ឃឹមថា បន្ទាប់ពី​ជោគជ័យ​ក្នុងការ​ផលិត​ដំ​ទ្បូ​ង​បារាំង​នេះ កម្ពុជា នឹង​កាត់បន្ថយ​ការនាំ​ចូល​ដំ​ទ្បូ​ង​បារាំង​ពី​ប្រទេសជិតខាង​។ ប្រទេស​កម្ពុជា បាន​នាំចូល​ដំឡូងបារាំង​ជាង ៥​ពាន់​តោន ក្នុង​១​ឆ្នាំៗ​។

​សូមជម្រាបថា ដំ​ទ្បូ​ង​បារាំង ត្រូវបាន​សាកល្បង​ដាំ នៅ​ខេត្តមណ្ឌលគិរី តាំងពី​ឆ្នាំ​២០១៩ ហើយ​ឃើញថា ទទួលបាន​ទិន្នផល​ខ្ពស់​ប្រមាណ ១៨​តោន ក្នុង​ដី​ដាំ​ដុះ​មួយ​ហិច​តា ដោយ​អ្នក​ដាំ​អាច​រកចំនូលបាន ពី​១៥០០០​ដុល្លារ ទៅ​១៧០០០​ដុល្លារ គ្រាន់តែ​ការដាំដុះ រយៈពេល ៣​ខែ​ប៉ុណ្ណោះ​។

​ដំ​ទ្បូ​ង​បារាំង ត្រូវបាន​ដឹកជញ្ជូន​មក​ភ្នំពេញ និង​ទៅ​ខេត្តសៀមរាប ផ្គត់ផ្គង់​ទៅតាម​សណ្ឋាគារ និង​ភោជនីយដ្ឋាន​មួយចំនួន​៕​ដោយ​៖​សម្ផស្ស​