បើសិនជាភ្នែករបស់អ្នកគួរឲ្យទាក់ទាញហើយនោះ យកល្អគួរតែផ្តល់ភាពស្រស់ស្អាត ឲ្យវាបន្ថែមទៀតជាមួយនឹងរោមភ្នែកដ៏ក្រាស និងរឹងមាំ។
មិនមែនមានមនុស្សគ្រប់គ្នា កើតមកមានរោមភ្នែកក្រាសរហូតនោះទេ។ បើសិនជារឿងនេះកើតឡើងចំពោះអ្នកមែននោះ អ្នកក៏មិនបាច់យំ និងសោកស្តាយអ្វីដែរ។ ខាងក្រោមនេះគឺជាគន្លឹះធម្មតាៗពីរយ៉ាង ដែលអាចជួយរោមភ្នែកអ្នកទៅជាក្រាស និងវែងជាងមុនយ៉ាងអស្ចារ្យ៖
ញ៉ាំអាហារសម្បូរវីតាមីន C
វីតាមីន C គឺជាជីវជាតិដ៏សំខាន់មួយសម្រាប់សក់ដ៏មានសុខភាពល្អ។ ជាធម្មតា រោមភ្នែកក៏នឹងមានប្រយោជន៍ ចេញពីរបបអាហារដែលសម្បូរទៅដោយ ជីវជាតិមួយនេះដែរ។ ប្រភពវីតាមីន C ដ៏អស្ចារ្យមួយចំនួនមានដូចជា ផ្លែគីវី បឺរី ផ្លែឈើជូរៗ និងបន្លែពណ៌បៃតងចាស់។ ក្រៅពីធ្វើឲ្យរោមភ្នែកក្រាសហើយ វីតាមីន C ក៏ជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំផងដែរ។
លាងសម្អាតគ្រឿងតែងមុខចោលជានិច្ច
ចូរចាំថា អ្វីដែលអ្នកត្រូវធ្វើចុងក្រោយគេនោះ គឺលាងសម្អាតគ្រឿង តែងមុខដែលមានទាំងប៉ុន្មានចោលឲ្យអស់។ ម៉្យាងវិញទៀត ពណ៌ស្រមោលភ្នែក និងម៉ាស្ការ៉ាដែលលាបនោះ អាចនឹងធ្វើឲ្យស្ទះដល់រន្ធញើស ឬឬសគល់រោមភ្នែកបាន ដូច្នេះវាពិតជាងាយធ្វើឲ្យរោមភ្នែកជ្រុះខ្លាំងនាស់។ ចូរចាំថា អ្នកបានលាងសម្អាតវាដោយថ្នមៗហើយ៕
អត្ថបទ៖ health