បន្ទាយមានជ័យ៖ មន្ត្រីថ្នាក់ដឹកនាំបានទៅជួប អរគុណ និងផ្តល់កម្លាំងចិត្តដល់និយោជក កម្មករ កម្មការិនី ជាង៣.០០០នាក់ នៅរោងចក្រកាត់ដេរ នៃសួនឧស្សាហកម្មស៊ីសូផុន នាវិថី៧មករា ភូមិដីឡូតិ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យគឺពួកគេបានបន្តធ្វើការងារជាធម្មតា ក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ។
ការទៅជួបនោះក្រោយពីកម្មការិនីបានបង្ហោះសារថា ៖ ” ដើម្បីអាយុជីវិតរបស់ខ្ញុំ ឪពុកម្តាយខ្ញុំ និងបងប្អូនខ្ញុំ ខ្ញុំត្រូវតែរស់នៅតាមទីកន្លែងធ្វើការ ដែលមានសុខសុវត្ថិភាពសិន ។ ចាំ Covid-19 លែងមានទើបខ្ញុំទៅលេងស្រុកកំណើតរបស់ខ្ញុំ ក៏មិនទាន់ហួសពេលដែរ ។ មែនទេបងប្អូន? ! ” ។
ដំណើរទៅសួរសុខទុក្ខនោះ ធ្វើឡើងកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ឬចំថ្ងៃទី៣ នៃបុណ្យចូលឆ្នាំជូត ពស២៥៦៤ ។
លោក រស់ សារុំ ប្រធានមន្ទីរការងារារ និងបណ្ដណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ បានឲ្យដឹងថ្ងៃទី ១៥ មេសា ឆ្នាំ ២០២០ ថា៖ កម្មករ កម្មការិនីបានបង្ហោះសារថា ពួកគេចូលរួមជាមួយអាជ្ញាធរ មានសមត្ថកិច្ចរដ្ឋាភិបាល ក្នុងការទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយអះអាងថា ពួកគេត្រូវបន្តធ្វើការធម្មតាក្នុងរោងចក្រ គឺត្រូវតែអនុវត្តតាមសេចក្ដីណែនាំ របស់រាជរដ្ឋាភិបាល ក្នុងយុទ្ធនាការទប់ស្កាត់ នៃការរីករាលដាលជំងឺកូវីដ-១៩។ ពួកគេបានមកធ្វើការងារជាធម្មតា ចំថ្ងៃឈប់សម្រាក គឺថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំជូត ។
លោកអ៊ុំ រាត្រី បានកោតសរសើរ និងផ្តល់កម្លាំងចិត្ត ចំពោះក្មួយៗកម្មករ កម្មការិនី និងអ្នកគ្រប់គ្រង់ ក៏ដូចនិយោជក នៃរោងចក្រនៃតំបន់សួនឧស្សាហកម្ម ដែលបន្តធ្វើការ និងដំណើរខ្សែសង្វាក់ផលិតកម្ម របស់រោងចក្រវាយណភណ្ឌទាំង៣ រួមមាន ៖ ១- បងប្អូនស៊ីសូផុនកាត់ដេរ (Sisophon Brother Garment ) , ខ្មែរ ថៃ កាត់ដេរ ( KT garment ) និង ណៃស្ពតវែរ (Nike sport wear. ) ដែលស្ថិតនៅក្នុងសួនឧស្សាហកម្មស៊ីសូផុន (Sisophon Indusry Park ) នាទីតាំងខាងលើ ៕ដោយ ៖ បន្ទាយ