Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃ​ព្រហស្បត្តិ៍ ទី ១៦ ​ខែមេសា ​ឆ្នាំ​ ២០២០​

ជូត

ដួងជតារាសី ៖ ​រាសីស្រុតចុះ។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពរដិបរដុប ហើយធ្វើអ្វីក៏តែងជួបនូវបញ្ហាចម្រូងចម្រាសច្រើនចំពោះមុខផង។ ថ្ងៃនេះដែរលោកអ្នកមិនគប្បីលូកដៃចូលក្នុងល្បែងស៊ីសងឡើយព្រោះមានតែការបាត់បង់ប៉ុណ្ណោះ ឯលាភហេងនោះមានតិចតួចបំផុត។

ការងារ ៖ ​​លោកអ្នក​ធ្វើ​អ្វី​តោង​តែមាន​ចិត្ត​អត់ធ្មត់ និង ធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើប​ប្រសើរ​។

ជំនួញ ៖ របររកស៊ីជួញដូរវិញជួបផលលំបាកក្នុងការរកផលចំណូល ហើយការជួញជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូសនិងក្រុមបាបមិត្តតាមឈ្នានីសព្យាបាទយាយីដូចនេះគប្បីមានការប្រយ័ត្នប្រយែង។

ស្នេហា ៖ ​បើចង់ធ្វើការជ្រើសរើសគូស្រករពុំសូវល្អទេព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕

​ឆ្នាំឆ្លូវ​

ដួងជតារាសី ៖ រាសីខ្ពស់ត្រដែត។

ការងារ ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារឬស៊ីញ៉េឯកសារអ្វីមួយផង។

ជំនួញ ៖ ​របររកស៊ីជួញដូរនៅថ្ងៃនេះវិញមិនថាទីឆ្ងាយជិតតែងទទួលជោគជ័យដោយកើបផលចំណេញត្រឡប់មកផ្ទះមួយចំនួនមកវិញផង។ការធ្វើដំណើរឆ្ងាយជិតមានតែក្រុមមនុស្សអាណិតស្រឡាញ់និងពេញចិត្តជានិច្ច។

ស្នេហា ៖ ប្រុសស្រីមានភាពសុខដុមនិងផ្អែមល្ហែមល្អប្រៀបដូចត្រីនឹងទឹកនារដូវខែវស្សា៕

​ឆ្នាំខាល​

ដួងជតារាសី ៖ រាសីល្អជាមធ្យម។

ការងារ ៖ ​ចូរប្រយ័ត្នក្រុមមនុស្សបាបមិត្តបង្កការថ្នាំងថ្នាក់ និង ទម្លាក់កំហុសទុកឱ្យដោយប្រការណាមួយ។

ជំនួញ ៖ ​របររកស៊ីជួញដូរចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេនិងគ្រោះបាត់របស់ដោយប្រការណាមួយ។ការធ្វើដំណើរឆ្ងាយជិតជួបភាពប្រទាំងប្រទើសនិងបញ្ហាយាយីច្រើនផង។

ស្នេហា ៖ កើតមានការថ្នាំងថ្នាក់និងចាប់កំហុសគ្នាច្រើនដូចនេះត្រូវចេះបំបាត់អារម្មណ៍ឆេវឆាវចេញពីខ្លួនខ្លះទើបប្រសើរហោង៕

ឆ្នាំថោះ​

ដួងជតារាសី ៖ ​​រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានការចម្រើនលូតលាស់សន្សឹមៗទៅមុខជានិច្ច។

ការងារ ៖​ បើមានការពុះពារប្រឹងប្រែងនោះឃើញថាតែងឆ្លើយតបផលមកវិញគ្រាន់ជាទីទុកចិត្តផង។

ជំនួញ ៖ របររកស៊ីជួញដូរយីអ៊ុនរបស់លោកអ្នកមិនសមដូចប្រកបប៉ុន្មានទេបើដូចនេះទោះធ្វើជំនួញទីជិតឆ្ងាយមិនត្រូវលោភលន់ចង់ចំណេញច្រើនឡើយបើពុំនោះទេប្រយ័ត្នត្រូវមកដេកសោកស្តាយនៅផ្ទះវិញ។

ស្នេហា ៖ មានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើន៕

​ឆ្នាំរោង​

ដួងជតារាសី ៖ ​រាសីស្រុតចុះ។

ការងារ ៖ ​នៅថ្ងៃនេះលោកអ្នកងាយកើតនូវបញ្ហាទំនាស់ជាមួយអ្នកដទៃណាស់ ហេតុនេះគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។

ជំនួញ ៖ ការជួញទីជិតឆ្ងាយជួបសេចក្តីសុខដុមដោយអាចប្រមូលភោគផលចូលផ្ទះវិញគួរជាទីកក់ក្តៅតែយ៉ាងណាឱ្យប្រយ័ត្នជួបគ្រោះបាត់របស់របរបន្តិច។

ស្នេហា ៖ ​គប្បីកុំយកភាពមោហៈទោសៈដាក់ខ្លួននាំតែកើតរឿងរាវរកាំរកូសឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕

ឆ្នាំម្សាញ់​

ដួងជតារាសី ៖ រាសីល្អជាមធ្យម។

ការងារ ៖ ​​នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរប៉ុន្មានទេ ដូចនេះបើចង់ធ្វើអ្វីមួយគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបពុំមានបញ្ហាមិនល្អណាមួយចូលមកលុកលុយនាំពិបាកក្នុងការទប់ទល់។

ជំនួញ ៖ មានការទៅមុខយឺតហើយពិសេសងាយកើតបញ្ហាបញ្ហាជាមួយអ្នកដទៃថែមទៀត។

ស្នេហា ៖ នៅថ្ងៃនេះដែរមានបញ្ហាប្រទាំងប្រទើស ព្រោះតែម្នាក់ៗចិត្តខ្លាំងរៀងៗខ្លួន៕

ឆ្នាំមមី​

ដួងជតារាសី ៖ ​រាសីខ្ពស់ត្រដែត។

ការងារ ៖ ​​នាពេលនេះមិនថាការងារឬបញ្ហាប្រាក់កាសលោកអ្នកនៅអាចដំណើរការទៅមុខជាសន្សឹមៗជានិច្ច។សម្រាប់នៅថ្ងៃនេះវិញផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារឬប្រកបពិធីអ្វីមួយផង។

ជំនួញ ៖ ការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពលូតលាស់ទៅមុខប្រពៃហើយការរកផលកម្រៃទៀតសោតក៏ល្មមគ្រាន់ជាទីកក់ក្តៅផងដែរ។

ស្នេហា ៖ ​មានភាពកក់ក្តៅនិងប្រាស្រ័យទាក់ទងគ្នាល្អណាស់៕

​ឆ្នាំមមែ​

ដួងជតារាសី ៖ រាសីស្រុតចុះ។

ការងារ ៖ ផលមិនល្អតែងចូលមកយាយីដែលត្រូវពិបាកក្នុងការឆ្លងកាត់។

ជំនួញ ៖ ​​បើលោកអ្នកមានបើករបររយះពេលខ្លីៗតែងអាចរកផលកម្រៃគ្រាន់បើផងដែរហើយបើរកស៊ីធំដុំពុំសូវកាក់កបប៉ុន្មានទេពិសេសឱ្យប្រយ័ត្នជួបគ្រោះចាញ់បោកគេថែមទៀត។ការធ្វើដំណើរទីជិតឆ្ងាយលោកអ្នកគប្បីត្រួតពិនិត្យយានយន្តឱ្យបានល្អព្រោះងាយខូចនិងបាក់បែកណាស់។

ស្នេហា ៖ ​មានការចាប់កំហុសនិងប្រឆាំងគ្នាច្រើនហើយបើលោកអ្នកមិនកាត់បន្ថយភាពជម្លោះវិវាទទេប្រយ័ត្នឈានដល់ការបែកបាក់៕

ឆ្នាំវក​

ដួងជតារាសី ៖ រាសីល្អជាមធ្យម។ សម្រាប់នៅថ្ងៃនេះដែរដំណើរជីវិតនៅតែលូតលាស់និងមានភាពសុខដុមគួរសម។

ការងារ ៖ ​ការងារលោកអ្នកភ្លឺថ្លាហើយធ្វើអ្វីក៏តែងជឿនលឿនទៅមុខសន្សឹមៗផង។

ជំនួញ  ​​​មិនត្រូវយកភាពឈ្នានីសឬមាត់ឌឺដងដល់អ្នកដទៃឡើយព្រោះងាយកើតជម្លោះវិវាទណាស់ហើយស្រួលមិនស្រួលកើតរឿងរាវប្រកាប់ប្រចាក់គ្នាថែមទៀត។

ស្នេហា ៖ ​​​​មានការរកាំចិត្តព្រោះតែម្នាក់ៗចិត្តខ្លាំងរៀងៗខ្លួននិងមិនសូវចេះអត់ឱនឱ្យគ្នាឡើយ៕

ឆ្នាំរកា​

​ដួងជតារាសី ៖ ​រាសីស្រុតចុះ។

ការងារ ៖​ លោកអ្នកធ្វើអ្វីក៏តោងតែប្រយ័ត្នប្រយែងនិងគិតឱ្យបានគ្រប់ជ្រុងជ្រោយទើបប្រសើរ។

ជំនួញ ៖ ដោយសារដួងរាសីដាំក្បាលចុះដូចនេះធ្វើឱ្យជួបបញ្ហាប្រទាំងប្រទើសនិងពិសេសកិច្ចការធំៗគប្បីប្រយ័ត្នប្រយែងសត្រូវក្បែរខ្លួន។ការធ្វើដំណើរឆ្ងាយជិតឱ្យប្រយ័ត្នបញ្ហាឧប្បត្តិហេតុទើបប្រសើរ។

ស្នេហា ៖ មិនមានការជឿនលឿនទៅមុខទេ ពិសេសងាយមានជម្លោះវិវាទជាមួយគ្នាទៀតផង៕

​ឆ្នាំច​

ដួងជតារាសី ៖ រាសីខ្ពស់ត្រដែត។

ការងារ ៖ ​ទោះលោកអ្នកធ្វើអ្វីប្រញាប់ប្រញាប់ក៏តែងមិនងាយភ្លាំងភ្លាត់ប៉ុន្មានដែរ ពីព្រោះថាផ្លែផ្កាតែងចាំហុចមកវិញជានិច្ច។

ជំនួញ ៖ ​ការជួញដូរទាំងតូចទាំងធំបើចង់ចរចាទិញឬដោះដូរទំនិញអ្វីមួយដោយមិនត្រឹមឆាប់ត្រូវរ៉ូវគ្នាទេតែអាចសម្រេចជោគជ័យយ៉ាងឆាប់រហ័សថែមទៀត។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។

ស្នេហា ៖ បើចង់រៀបចំផ្សំផ្គុំគ្រួសារពេលនេះជាឱកាសល្អប្រពៃណាស់៕

​ឆ្នាំកុរ​

​ដួងជតារាសី ៖ ​​​រាសីល្អជាមធ្យម។

ការងារ ៖ ​​លោកអ្នកធ្វើអ្វីក៏ដោយត្រូវមានការប្រយ័ត្នប្រយែង ពិសេសការសម្រេចចិត្តអ្វីមួយបើសម្រេចចិត្តត្រូវផលល្អៗតែងហុចមកវិញជានិច្ច ប៉ុន្តែបើសម្រេចចិត្តខុសវិញនោះផលលំបាកក៏មានច្រើនចំពោះមុខដែរ។

ជំនួញ ៖ ​ការទិញចូលលក់ចេញរស់រវើកគួរសម ហើយផលកម្រៃទៀតសោតអាចរកបានគ្រាន់បើជាងមុនផង។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។

ស្នេហា ៖ ​​មានភាពស្រស់ស្រាយនិងកំពុងជឿនលឿនទៅមុខប្រពៃណាស់៕

×