Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃនេះ មិនមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​នោះទេ ហើយ​ជា​២​នាក់​បន្ថែមទៀត​

​ភ្នំពេញ ៖ នៅថ្ងៃនេះ ចំនួន​អ្នកជា​សះស្បើយ​កូ​វីដ​-១៩ មាន​២​នាក់​ទៀត ហើយ​ក្រសួងសុខាភិបាល បានប្រកាសថា ថ្ងៃនេះ មិនមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​នោះទេ ។ សរុប​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ មាន​ចំនួន​១២២​នាក់ ដដែល ។​

​បើ​យោងតាម​ក្រសួងសុខាភិបាល ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២០ នេះ​ចាត់ទុកជា​ដំណឹង​រីករាយ​បំផុត សម្រាប់​កម្ពុជា រយៈពេល​៤​ថ្ងៃ​ជាប់​គ្នា ពុំមាន​ករណី​វិជ្ជមាន​ថ្មី នៃ​កូ​វីដ​១៩ ទេ ខណៈ​ការព្យាបាល​ជាសះស្បើយ​កើន​ដល់​៩៨​នាក់ ៕​ដោយ​៖​កូ​ឡាប

×