Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​កំពុងតែ​អា​ឡែ​ហ្ស៊ី​គ្រឿង​ស្រវឹង បើ​មាន​អាការ​ទាំងនេះ​

​អ្នក​ប្រហែលជា​ធ្លាប់​ល្បី​ហើយ​រឿង​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី នឹង​គ្រឿង​សមុទ្រ ទឹកដោះគោ ឬ​សណ្តែកសៀង ដូច្នេះ​តើ​អ្នក​ធ្លាប់​លឺ​គេ​ថា​អា​ឡែ​ហ្ស៊ី​នឹង​គ្រឿង​ស្រវឹង​ដែរ​ទេ​? មែនហើយ វា​មិន​ខុសគ្នា​នឹង​ការ​មានប្រតិកម្ម​អា​ឡែ​ហ្ស៊ី​នឹង​អាហារ​ទេ​។ ។ ខាងក្រោម​នេះ​ខ្ញុំ​សូម​បង្ហាញ​អំពី​អាការ​ច្បាស់ៗ​មួយ​ដែល​បញ្ជាក់ថា អ្នកមាន​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​នឹង​គ្រឿង​ស្រវឹង​ហើយ​៖

​ញ័រ​ទ្រូង​

​បើសិនជា​បេះដូង​ចាប់ផ្តើម​លោត​ខ្លាំង ហើយ​ចាប់ផ្តើម​បែកញើស​ខ្លាំង​ក្រោយ​ញ៉ាំ​គ្រឿង​ស្រវឹង​រួច នោះ​មានន័យថា អ្នក​កំពុងតែ​មានប្រតិកម្ម​នឹង​គ្រឿង​ស្រវឹង ហើយ​រាងកាយ​មិនអាច​រំលាយ​វា​បានល្អ​ឡើយ​។ អ្នក​ប្រហែលជា​ចាប់ផ្តើម​មាន​អារម្មណ៍​វិលមុខ និង​មិនមាន​ផាសុកភាព​។ ស្ថិតក្នុង​ស្ថានភាព​បែប​នេះ ចូរ​អង្គុយ​ចុះ​មួយសន្ទុះ ឬ​ទៅ​ជួប​ពេទ្យ​ក្នុងករណី​បន្ទាន់​។

​កន្ទាលត្រអាក​

​ការចេញ​កន្ទាលត្រអាក​ក្រោយ​ញ៉ាំ​គ្រឿង​ស្រវឹង​រួច បញ្ជាក់ថា អ្នក​កំពុងតែ​ប្រឈម​នឹង​ប្រតិកម្ម Anaphylaxis ដែលជា​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​ដ៏​ធ្ងន់ធ្ងរ​។ វា​អាច​ជាការ​រមាស់ និង​ឈឺចាប់​ខ្លាំង​ក្នុងពេល​តែមួយ​។ កន្ទាលត្រអាក​បញ្ជាក់ថា អ្នកមាន​ប្រតិកម្ម​នឹង​សារធាតុ Sulphur ដែលមាន​ជា​ញឹកញាប់​ក្នុង​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​។

​ហើម​

​ការ​ហើម​នៅ​ប្រអប់ដៃ និង​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ ដែល​កើតឡើង​ភ្លាមៗ​ក្រោយ​ញ៉ាំ​គ្រឿង​ស្រវឹង​រួច ក៏​មិនមែនជា​រឿង​ធម្មតា​ដែរ​។ ករណី​ភាគច្រើន អណ្តាត និង​បបូរមាត់​អាច​នឹង​ហើម​។ អ្នក​ក៏​ប្រហែលជា​យល់ថា​ពិបាក​ក្នុងការ​និយាយ ឬ​ញ៉ាំ​អាហារ​ដែរ​។

​រាករូស និង​ចង្អោ​

​ការ​ឧស្សាហ៍​ចូល​បន្ទប់ទឹក​ដោយសារ​តែ​រាករូស ឬ​ក្អួត​អាចជា​សញ្ញា​មួយ​បញ្ជាក់​អំពី​ការ​មានប្រតិកម្ម​អា​ឡែ​ហ្ស៊ី​នឹង​គ្រឿង​ស្រវឹង​ដែរ​។ ខណៈពេលដែល​ស្ថានភាព​បែបនេះ មាន​លក្ខណៈ​ធម្មតា​នៅពេល​ញ៉ាំ​ច្រើនៗ តែ​ការ​ដែលមាន​ផលវិបាក​ក្រោយពី​ញ៉ាំ​ស្រា​ពីរ​កែវ​រួច នោះ​មិនមែនជា​រឿង​ធម្មតា​ទៀង​ឡើយ​។

​ដកដង្ហើម​លឺ​ដូច​ហួច​

​ការ​មានប្រតិកម្ម​នឹង​អា​ឡែ​ហ្ស៊ី​ក៏​អាច​បណ្តាល​ឲ្យ ដកដង្ហើម​លឺ​ដូច​ហួច ក្អក និង​តឹង​ក្នុង​ទ្រូង​បានដែរ​។ អ្នក​ក៏​ប្រហែលជា​ធ្លាប់មាន​អាការ​នៅ​ផ្លូវដង្ហើម​ដូចជា តឹង​ច្រមុះ​ដែរ​។ អ្នក​ជំងឺហឺត​ប្រហែល​ជាមាន​អារម្មណ៍ កាន់តែ​មិនមាន​ផាសុកភាព និង​ពិ​បា​បក​ដកដង្ហើម​។ យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ចៀសវាង​ផលវិបាក​ផ្សេងៗ​៕

​អត្ថបទ​៖ health​

×