Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្វើ​ច​ត្តា​ឡី​ស័ក​ចំពោះ​កម្មករ​រោងចក្រ​ជាង​៨០០​នាក់ រយៈពេល ១៤​ថ្ងៃ មុនពេល​អនុញ្ញាត​ឲ្យ​ចូល​ប​ម្រេី​ការងារ​វិញ នៅ​ខេត្ត​ព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ ៖ ​រដ្ឋបាលខេត្ត​ព្រះសីហនុ បានចេញ​​សេចក្តីជូនដំណឹង ស្តីពី ច​ត្តា​ឡី​ស័ក​សុខាភិបាល រយៈពេល ១៤​ថ្ងៃ មុនពេល​អនុញ្ញាត​ឲ្យ​ចូល​ប​ម្រេ​ី​ការងារ​វិញ នៅ​ខេត្ត​ព្រះសីហនុ ។​

​តាមរយៈ​ស្ថិតិ​តាមដាន​វត្តមាន​កម្មក​រ​និយោជិត ក្នុង​ខេត្ត​ព្រះសីហនុ​ប្រចាំថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១០-១៦ ខែមេសា ឆ្នាំ​២០២០ មាន​កម្មករ និយោជិត​អវត្តមាន​ទាំង​មានច្បាប់ ទាំង​គ្មាន​ច្បាប់​អនុញ្ញាត សរុប​ចំនួន​៨៤៤​នាក់ ក្នុងនោះ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ អវត្តមាន​៥៣៧​នាក់ តំបន់​សេដ្ឋកិច្ច​ពិសេស​ខេ​បូ​ឌា​ន ចេ​ជាំ​ង អវត្តមាន​ចំនួន​៣៧​នាក់ តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់ផែ​ក្រុងព្រះសីហនុ អវត្តមាន​ចំនួន​១៤​នាក់ និង​រោងចក្រ​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស និង​វិស័យ​ផ្សេងៗ អវត្តមាន​ចំនួន​២៥៨​នាក់​។​

​សូម​លោក លោកស្រី​នាយក ម្ចាស់ ឫ​តំណាង​សហគ្រាស​គ្រឹះស្ថាន​ទាំងអស់ ម្ចាស់​ផ្ទះជួល និង​បងប្អូន​កម្មករនិយោជិត​ខ្លួនឯង​ផ្ទាល់​សហការ​អនុវត្ត​វិធានការ​នេះ​អោយមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​សូម​បញ្ចាក់​៖ មណ្ឌល​ដាក់ខ្លួន​ឲ្យ​ដាច់ដោយឡែក ច​ត្តា​ឡី​ស័ក​សុខាភិបាល រយៈពេល​១៤​ថ្ងៃ មាន​ទីតាំង​ស្ថិតនៅ​បរិវេណ វិទ្យាស្ថាន​ពហុបច្ចេកទេស​មិត្តភាព​កម្ពុជា​-​ចិន (​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​) ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×