តាកែវ៖ប្រជាពលរដ្ឋសម្តែងការហួសចិត្ត បន្ទាប់ពីក្រុមហ៊ុនអ្នកទទួលការខេត្តតាកែវ បានធ្វើការស៊ុំគ្រលំ ឃុបឃិតបង្កើតនូវតម្លៃសិប្បនិមិត្ត ពុករលួយទៅលើគម្រោងដេញថ្លៃ នៅក្នុងឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ កាលវេលាម៉ោង ៨និង៣០ព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០។
ប្រជាពលរដ្ឋបានបន្តទៀតថា បន្ទាប់ពីក្រុមហ៊ុនឈ្មោះអភិវឌ្ឍន៍ភូមិ១ ទទួលបានគម្រោងក្រោមការត្រូវរ៉ូវគ្នា រួចមកពួកគេធ្វើការបែងចែកភាគលាភ ជាប្រាក់ទឹកតែ ទៅតាមការឯកភាពគ្នា នៅស្របផ្លូវជាតិលេខ២ ក្បែរខ្លោងទ្វាវត្តភ្នំខ្លែងខាងលិច ទីរួមខេត្តតាកែវ។
សូមបញ្ជាក់ផងដែរថា ចំពោះគម្រោងដាក់ឲ្យដេញថ្លៃនៅឃុំសន្លុងនោះ គឺត្រូវបានដាក់ឲ្យសាង់សង់ផ្លូវលំក្រាលក្រួសធម្មជាតិប្រវែង២.២៧៥គីឡូម៉ែត្រ ទទឹងខ្នង៧ម៉ែត្រ កម្រាសក្រួស ២០០មិល្លីម៉ែត្រ ជើងទេរ M1:1.5 ដាក់លូទោលអង្កត់ផ្ចឹត៨០០មិល្លីម៉ែត្រ មានប្រវែង៧ម៉ែត្រស្មើ៧កង់ ចំនួន១កន្លែង និងដាក់ស្លាកសញ្ញាគម្រោង១កន្លែង ។ តម្លៃប៉ាន់ស្មាន ១៨៨.៤៩៣.០៣៥រៀល (មួយរយប៉ែតសិបប្រាំបីលាន បួនរយកៅសិបបីពាន់ សាមសិបប្រាំរៀល)។
ក្នុងនោះអ្នកទទួលការដេញថ្លៃឃុំសន្លុង មានចំនួន៣ បានធ្វើការដាក់ប៉ីតដេញថ្លៃចុះត្រឹមនៅសល់ត្រឹមតែ 181.000.000គត់ គិតជាភាគរយចុះត្រឹម -3.98%តែប៉ុណ្តោះ គឺក្រុមហ៊ុនសំណង់ភូមិ១ ដែលមានលោកឌុល សេងហួត ជាអ្នកទទួលការ ទទួលបានគម្រោងមួយនេះ ។
ដែលការដេញថ្លៃនេះ ហាក់បីដូចជាផ្ទុយពីឃុំរមេញ ស្រុកកោះអណ្តែតក្នុងថ្ងៃតែមួយ គឺដេញថ្លៃ ក្នុងគម្រោងសាងសង់ ផ្លូវបេតុងអារមេ ប្រវែង០,៥៧៩គីឡូម៉ែត្រ ទទឹង៤,៥០ម៉ែត្រ កម្រាស់ ១៥០មិល្លីម៉ែត្រ និងដាក់ស្លាកសញ្ញាគម្រោង១កន្លែង តម្លៃប៉ាន់ស្មាន ២៦៤.៨៥១.១៥៥រៀល (ពីររយហុកសិបបួនលាន ប្រាំបីរយហាសិបមួយពាន់ មួយរយហាសិបប្រាំរៀល)។
ក្រោយពេលអ្នកទទួលការដេញថ្លៃ ឃុំរមេញមានមានការប្រកួតប្រជែង រវាងអ្នកទទួលការ និងអ្នកទទួលការដេញថ្លៃចុះនៅត្រឹម 149.000.000រៀលគត់ ស្មើ -៤៣,៧៤% អនុវត្តគម្រោងដោយ ក្រុមហ៊ុន ហ៊ី គឹមហ៊ង ដែលមាន៦ក្រុមហ៊ុនធ្វើការប្រកួតប្រជែង។
ប្រជាពលរដ្ឋសំណូមពរឲ្យប្រធានផែនការនិវិនិយោគខេត្តតាកែវ ធ្វើការសើររើឡើងវិញ ពីការដេញថ្លៃមិនមានភាពប្រក្រតីនៅឃុំភ្នំសន្លុងនេះ៕ ដោយ៖តាកែវ