Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំណាំ​កញ្ឆា នៅ​ស្រុក​គីរីវង់ នៅតែមាន​អ្នក​លួច​ដាំ ប៉ូល​ស​នៅតែ​បន្ត​ឡើង​ដុត​កម្ទេចចោល

spot_img

​តាកែវ​៖ កាលពី​ថ្ងៃទី ១៦ ខែមេសា ឆ្នាំ​២០២០ ថ្ងៃ​ម្សិលមិញ​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បាន​បញ្ជា​ឲ្យ​កងកម្លាំង​របស់ខ្លួន​ដែល​ដឹកនាំ​ដោយ លោក​វរសេនីយ៍ឯក ឈៀង សុន ស្នងការរង​ទទួល​ផែន​ការិយាល័យ​ប្រយុទ្ធប្រឆាំង និង​គ្រឿងញៀន ចុះ​ល្បាត​មើល​ទីតាំង​មួយចំនួន​នៅតាម​ចង្កេះភ្នំ ស្ថិតនៅក្នុង​ភូមិសាស្ត្រ ឃុំ​ព្រៃ​អំពក ស្រុក​គិរីវង់ ខេត្តតាកែវ ដោយ​កម្ទេច​នៅ​ដំណាំ​កញ្ឆា របស់​ក្រុម​ជនខិលខូច​លួច​ដាំ​នោះ​ចោល​ឲ្យ​អស់ ព្រោះ​ករណី​លួច​ដាំ​ដំណាំ​កញ្ឆា​នេះ គឺជា​អំពើ​ខុសច្បាប់ និង​ត្រូវ​ស្វែងរក​ជនខិលខូច​នោះមក​កាត់ទោស​ទៅតាម​ច្បាប់ ។​

​លោក ឈៀង សុន ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បាន​ឲ្យ​ដឹងថា ដឹកនាំ​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ និង​កម្លាំង​អន្តរាគមន៍​ពិសេស របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សរុប​ចំនួន​២០​នាក់ ដើម្បី​ឡើង​ស្វែងរក​ទីតាំង ដែល​ជនខិលខូច​លួច​ដាំ​ដំណាំ​កញ្ឆា​ខុសច្បាប់ នៅលើ​កំពូលភ្នំ​ខាងជើង​ដុប​មហាឥសី ជា​លទ្ធផល​បង្ក្រាបបាន រួមមាន​ការកាប់​កម្ទេច​ដុតបំផ្លាញ​កញ្ឆា​ចំនួន ៥​ទីតាំង​លើ​ផ្ទៃដី​ដាំ​ដុះ​សរុប ១៩៧៥ ម៉ែត្រការ៉េ បំផ្លាញ​អាង​ស្តុ​ប​ទឹក​ចំនួន​៧​។
​បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ ស្វែងរក​ម្ចាស់​ទីតាំង​ខាងលើ ដើម្បី​យកមក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់ ព្រមទាំង​បាន​ផ្សព្វផ្សាយ​អប់រំ ដល់​លោក មេភូមិ មេឃុំ ឲ្យ​បាន​ជ្រាប និង​ជួយ​ពន្យល់​បន្ថែម ឲ្យ​ប្រជាពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន​របស់ខ្លួន កុំ​ឲ្យ​បន្ត​ដាំ​ដំណាំ​កញ្ឆា​នេះ​តទៅទៀត ពីព្រោះ​ជា​ដំណាំ​ខុសច្បាប់​៕ ដោយ​៖​តាកែវ​

spot_img
×