Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​និង​ម៉ូតូ​បើក​បុក​គ្នា បណ្តាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់ និង​ស្លាប់ ក្រោយពេល​ដឹក​ដល់​មន្ទីរពេទ្យ​លោកសង្ឃ​

spot_img

​ភ្នំពេញ​៖​បុរស​ម្នាក់​បាន​ស្លាប់ បន្ទាប់ពី​ជួប​គ្រោះថ្នាក់​បង្កឡើង​រវាងរ​ថ​យន្ត​បើក​បុក​ជាមួយ​ម៉ូតូ​កាលពី​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៧ ត្រង់ចំណុច​លើផ្លូវ​បេតុង ភូមិ​អង់​តា​កូវ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ក្រោយពេល​ដឹក​ដល់​មន្ទីរពេទ្យ​លោកសង្ឃ​។ ជនរងគ្រោះ​( មិនទាន់​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ ) ស្លាប់​ក្រោយពេល​ដឹក​ដល់​មន្ទីរពេទ្យ​លោកសង្ឃ​។ ចំណែក​ភាគី​រថយន្ត​បង្ក​ឈ្មោះ​សឿន ប៊ុនធឿន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​សំព័រ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ។​

​តាម​សាក្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​១​គ្រឿង​ម៉ាក តា​កូ​ម៉ា ពណ៌​ទឹកប្រាក់ គ្មាន​ពាក់​ស្លាក​លេខ ធ្វើដំណើរ​លើផ្លូវ​បេតុង​ទិសដៅ​ពី​កើ​តទៅ​លិច​លុះ ​មកដល់​ចំណុចកើតហេតុ​បាន​បុក​ជាមួយ​ម៉ូតូ ១​គ្រឿង​ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1DG -8460 ដែល​ធ្វើដំណើរ​ច្រាសទិស​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​រងរបួស​ធ្ងន់ និង​បាន​ស្លាប់​ក្រោយពី​បញ្ជូនទៅ​សង្គ្រោះ​មន្ទីរពេទ្យ​លោកសង្ឃ។​

​មូលហេតុ​បណ្តាលមកពី​រថយន្ត​បើកបរ​មិន​ប្រកាន់​ចំណែក​ផ្លូវ​។ ក្នុងករណីនេះ​ជំនាញ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​បាន​យក​មធ្យោបាយ​ទៅ​រក្សារ​ទុក ចំណែក​សព​សមត្ថកិច្ច​ស្រាវជ្រាវ​រក​គ្រួសារ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​​ដោយ​៖​ពិដោរ​

spot_img
×