ភ្នំពេញ ៖ ការនាំចេញផលិតផលវាយនភណ្ឌទៅកាន់ទីផ្សារសំខាន់ៗ ក្នុងរយៈពេល២ខែ ឆ្នាំ២០២០ នេះបានបង្ហាញថា ស្ថិតនៅក្នុងលំដាប់រឹងមាំនៅឡើយ ក្នុងនោះការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកមានប្រមាណ ៤០ភាគរយ ខណៈឆ្នាំ២០១៩ មានជាង ៤៨ភាគរយ ជប៉ុន ១៨ភាគរយទីផ្សារសហភាពអឺរ៉ុបមានជាង ៧ភាគរយអង់គ្លេសធ្លាក់ចុះ ដក ៣ភាគរយ (-៣ភាគរយ)និងទីផ្សារអាស៊ាន មានកំណើនជាង ៤១ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៩ព្រមទាំងការនាំចេញទៅកាន់ប្រទេសផ្សេងៗ ទៀត ក៏មានចំនួនជាង ២០ភាគរយ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញនូវវឌ្ឍនភាពនៃផលិតផលផលសរុបសម្រាប់នាំចេញនៅក្នុងរយៈពេល ២ខែ ដើមឆ្នាំ២០២០នេះ មានទំហំទឹកប្រាក់សរុបប្រមាណ ២ ៥៦៣ លានដុល្លារអាមរិក ក្នុងនោះចំពោះទីផ្សារនាំចេញទៅកាន់សហរដ្ឋអាមេរិក នៅតែបន្តឈរលើលំដាប់ទី១លើការបញ្ជាទិញទំនិញពីប្រទេសកម្ពុជាបន្ទាប់ពីប្រទេសនាំចេញចំនួន៦ផ្សេងទៀត ដោយបូកបញ្ជូលទាំងប្រទេសក្នុងអាស៊ាន។
ទំនិញរបស់ប្រទេសកម្ពុជាភាគច្រើននាំចេញគឺសម្លៀកបំពាក់ ស្បែកជើង សម្ភារៈធ្វើដំណើរ អង្ករ និងផលិតផលកសិកម្មមួយចំនួនផ្សេងទៀត ទៅកាន់សហរដ្ឋអាមេរិក៕ ដោយ ៖ វីដា