Tuesday, December 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំណើរការ​សាងសង់​ស្ពាន​ច្រកព្រំដែន​ថ្មី​ស្ទឺ​ង​បត់​-​ណង​អៀន ៖ មន្ត្រី​អាជ្ញាធរ​និង​ជំនាញ​កម្ពុជា-ថៃ ប្រចាំការ​សម្របសម្រួល​

បន្ទាយមានជ័យ ៖ ដំណើរការ​សាងសង់​ស្ពាន​ច្រកព្រំដែន​ថ្មី​ស្ទឺ​ង​បត់​-​ណង​អៀន ត្រូវតែ​អោយបាន​រលូន លទ្ធផល​រហ័ស​និង​មាន​ប្រសិទ្ធិភាព​ខ្ពស់ ហើយ​ឆ្លើយតបបាន​នឹង​ការ​ណៃ​នាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំង​២ ។

ហេតុនេះ មន្ត្រី​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​កម្ពុជា ថៃ​បាន​ទំនាក់​ទំនាក់​គ្នា​ជាប្រចាំ​ដើម្បី​សម្របសម្រួល​ការងារ ។​
កាលពី​ថ្ងៃទី​១៩​មករា​ឆ្នាំ​២០១៨ លោក គឺ​ម សុវណ្ណ ប្រធាន​ម​ន្ទិ​រ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត លោក​លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​និង​មន្ត្រី​កងទ័ព​វិស្វកម្ម​ភូមិន្ទ​ថៃ ក៏ដូចជា​ក្រុមហ៊ុន​ថៃ​ទទួលបន្ទុក​សាងសង់​បាន​ជួប​ប្រាស្រ័យ​ទំនាក់ទំនង​ដើម្បី​សម្របសម្រួល​ដំណើរការ​សាងសង់​នោះ​ជាថ្មីទៀត​។​

លោក​អនុ​សេនីយ៍​នៃ​កងវិស្វកម្ម​កងទ័ព​ភូមិន្ទ​ថៃ​ប្រចាំការ​នៅ​ការដ្ឋាន​អោយដឹងថា​៖ ដំណើរការ​ស្ថាបនា​ស្ពាន​ព្រំដែន​ថ្មី​ស្ទឺ​ង​បត់ -​ណង​អៀន​នេះ​មាន​សកម្មភាព​ស្ទុះ​ទៅមុខ គ្មាន​រអាក់រអួល​ឬ​រាំងស្ទះ​អ្វី​ដែរ​។ ក្នុងនោះ​ការសាងសង់​ផ្នែក​ទឹកដី​ខាង​ភាគី​ថៃ បាន​២៣​ភាករយ ដែលមាន​សង់​គ្រឺះ​និង​សសរ​ស្អាន​រួច​មួយចំនួនធំ​។​
ឯ​ផ្លូវភ្លោះ​ថ្មី​៤​គន្លង ដែល​ត​ភ្ជាប់​ពី​ស្ពាន​ទៅក្នុង​ប្រទេស​ថៃ​ក័​បាន​សាងសង់​បាន​ជិត​៥០​ភាគរយ​ដែរ ។​

លោក​និយាយ​បន្តថា ផ្នែក​ខាង​ទឹកដី​កម្ពុជា​វិញ ភារ​សាងសង់​ទើបបាន​គ្រឹះ​សសរស្ពាន​១ និង​ការ​ឈូសឆាយ​សម្រួល​ដី​ក្នុង​ប្លុក​រង្វង់​បរិវេណ​ការដ្ឋាន​សាងសង់​ឬ​ស្មើនឹង​៣-៤​ភាគរយ​ប៉ុណ្ណោះ ។​ទោះយ៉ាងណា វា​ក៏​មិន​អី​ដែរ​ព្រោះ គ្រឿងចក្រ គ្រឿងសំណង់​និង​ក្រុម​សាងសង់​ក៏​ទើបតែ​ចូលមក​កាលពី​ចុងខែ​មុន​ដែរ​ទេ ។​

ឯ​បញ្ហា​សន្តិសុខ ឬ​បរិយាកាស​នៅ​ការដ្ឋាន ពិសេស​បញ្ហា​គ្រាប់មីន​ឬ​គ្រប់​យុទ្ធ​ភ័​ណ្ឌ​នៅ​ព្រំដែន មិនជា​បញ្ហា​ទេ​។​.
ប៉ុន្តែ លោក​អនុ​សេនីយ៍​បានស្នើ​សុំ​ភាគី​កម្ពុជា​ជួយ​បន្ធូរ​ក​ម្រឹត​នីវ៉ូទឹក​អូរជ្រៅ​ជា​អូរ​ព្រំដែន​ដើម្បី​កុំអោយ​លំបាក់​ដល់​ការ​ជ្រាប​ទឹក​ចូល​រណ្តៅ​ស្ពាន​។​

លោក​លិ សារី ក៏​ដូច​លោក​គឹម សុវណ្ណ បានទទួល​សំណើ​នេះ ហើយ​ថា​នឹង​ដោះស្រាយ​ជូន​ជា​បន្ទាន់ដោយ​រដ្ឋបាលខេត្ត​នឹងធ្វើ​លិខិត​ជូនដំណឹង​ទៅ​ក្រុមហ៊ុន​អាន​កូ​វ៉​ត​ធឺរ​ស័​ប​ប្លាយ របស់លោក​ឧក​ញ​ញា​៉​កុក​អាន ដែល​សាងសង់​ទំនប់​អាង​ទឹកអូ​ខៃ​ដន​នោះ អោយ​បើកទ្វារ​ទឺ​ក​បង្ហូរ​ប​ន្ធុ​រ​និ​វ៉ូ​ទឹក ។​

សូមបញ្ជាក់ថា កសាង​ហេដ្ឋារចនាសម្ព័ន្ធ​សំណង់​អគារ​នានា​នៃ​ច្រក សំណង់​ស្ពាន ថ្នល់ រួចរាល់ នៃ​ច្រកព្រំដែន​កម្ពុជា​ថៃ ស្ទឹង​បត់ ណង​អៀន​នេះ សម្រាប់តែ​ការដឹកជញ្ជូន​ធុន​ធ្ងន់​នាពេល​ដ័​ខ្លិ​ខាងមុខ ។​

សូមបញ្ជាក់ថា ទីតាំង​គម្រោង​ច្រកទ្វារព្រំដែន​អន្តរជាតិ​ស្ទឹង​បត់ -​ណង​អៀន ខាង​កម្ពុជា​ស្ថិតនៅ​ភូមិ​ស្ទឹង​បត់​សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ និង​ខាង​ថៃ​ស្ថិត​ភូមិ​ណង​អៀន​ឃុំ​/​ស្រុក​អារ​ញ្ញា​ខេត្ត​ស្រះកែវ​។​

គម្រោង​បើក​ច្រកព្រំដែន​នេះ​ជា​កិច្ចព្រមព្រៀង​នយោបាយ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា ថៃ​តាំងពី​ឆ្នាំ​២០០៦​មក។

ហើយ​នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​និង​មន្ត្រី​ថ្នាក់​នយោបាយ​និង​ថ្នាក់​បច្ចេកទេស​គ្រប់​ស្ថាប័ន អង្គភាព​ជំនាញ​ពាក់ព័ន្ធ​គ្រប់​ថ្នាក់​នៃ​ប្រទេស​ទាំង​២​បាន​ជួបប្រជុំ​ពិភាក្សាគ្នា​រាប់សិប​ដង​មកហើយ​ទើប​ឈានដល់​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នេះ​។

ឯ​ការចំណាយ​សាងសង់​នេះ​គឺ​អនុវត្ត​ដោយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេសជិតខាង​(NEDA) គ្រប់​គ្រង់​គម្រោង​ដោយ​នាយកដ្ឋាន​ផ្លូវ​ហាយ​វេ​ថៃ​និង​អនុវត្ត​ដោយ​ក្រុម​វិស្វកម្ម​កង​ភូមិន្ទ​ថៃ​។​

លោក គឺ​ម សុវណ្ណ និយាយថា​: គម្រោង​នេះ ផ្នែក​ស្ពាន​ជា​ជំនួយឥតសំណង​របស់​NEDA ថៃ ដែល​ក្នុង​ប្រវែង​ស្ពាន​៦២០​មែ​៉​ត្រ ទ​ទឺង​១៧​ម៉ែត្រ​នោះ នៅ​ខាង​ថៃ​មាន​ប្រវែង​៤០៥​ម៉ែត្រ និង ខាង​កម្ពុជា ប្រវែង​២១៥​ម៉ែត្រ​។​

ឯ​ផ្លូវ​ត​ភ្ជាប់​ពី​ស្ពាន​ត្រង់​អូរ​ព្រំដែន​នេះ ទៅដល់​ផ្លូវជាតិ​លេខ​៥ ,​ហេ​ដ្ឋា​រចនា​ស​ម្ពូ័​ន្ធ សំណង់​អគារ ទីធ្លា ឃ្លាំង ផ្លូវ​រថភ្លើង​សម្រាប់​ការចូល​ដឹកទំនិញ ក្ន​យ​ង​តម្លៃ​ប៉ាន់ស្មាន​ជាង​២៧​លាន​ដុល្លា​សរ​អា គឺជា​បន្ទុក​ចំណាយ​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។​

អំពី​ទីតាំង​ដី​នៃ​គម្រោង​ហេ​ដ្ឋា​រចនា​ស​ម្ពូ័​ន្ធ​ខាង​កម្ពុជា​ទំហំ​ជាង​៩៣​ហិច​តា គឺ​បាន​ដោះស្រាយ​សំណង​ផលប៉ះពាល់​មួយចំនួនធំ​។​។​គឺ​សល់​តែ​ជាង​៦​ហិច​តា​ទៀត​។​

លោក​លី សារី និយាយ​បន្ថែមថា មន្ត្រី​អាជ្ញាធរ សមត្ថកិច្ច​ជំនាញ​ស៊ីវិល​និង​កងកម្លាំង​ភាគី​ទាំង​២​នៅ​ប្រចាំការ​ដើម្បី​ទាក់​ទង់ សម្របសម្រួល​និង​ជម្រុញ​ល្បឿន​នៃ​ការសាងសង់​ស្ពាន ផ្លូវ​និង​ហេដ្ឋារចនាសម្ព័ន្ធ​នស​វ្រ​ក​ព្រំដែន​អន្តរជាតិ​ថ្មី​ស្ទឹង​បត់ -​ណង​អៀន​នេះ​៕​ ដោយ ៖ បន្ទាយ​

×