Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជេីញជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់ ក្នុងខេត្តកណ្តាល

កណ្តាល ៖ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋលេខាធិការ កែវ អូម៉ាលីស្ស និងឯកឧត្តម គួច ចំរេីន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជេីញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់ នៅសាលាខេត្តកណ្តាល។

ទាក់ទងនឹងតួនាទីភារកិច្ច ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យប្អូនៗ រួមចំណែកក្នុងការសម្រេចបាន “មានហូប មានប្រេី មានបាន និងមានរហូត” តាមការចូលរួមដោះស្រាយបញ្ហារបស់ប្រជាកសិករ ការផ្តល់បច្ចេកទេសផលិតកម្ម ការពង្រឹងខ្សែច្រវាក់តម្លៃពីដេីមទីដល់ចុងទី ការជំរុញការធ្វេីពិពិធកម្មពូជដំណាំកសិកម្ម និងការជំរុញផ្សព្វផ្សាយការចងក្រងជាសហគមន៍កសិកម្មទំនេីប ដែលអាចឱ្យក្រសួងកសិកម្ម មានលទ្ធភាពជួយគាំទ្រឱ្យកសិករទទួលបានទុនកម្ចី ធ្វេីផលិតកម្មតាមកិច្ចសន្យា ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច និងលេីកកម្ពស់ជីវភាព៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×