ក្រចេះ៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងថា ហ្វូងសត្វក្របីចំនួន៥ក្បាល បានព្រួតដេញវ័ធបុរសម្នាក់ ដែលកំពុងតែដើររើសគ្រាប់ស្វាយចន្ទី នៅក្នុងព្រៃចម្ការស្វាយចន្ទី នៅខាងក្រោយភូមិ បណ្តាលឲ្យរងរបួសធ្ងន់លើរាងកាយ រហូតដាច់ប្រដាប់ភេទ។
នគរបាលមូលដ្ឋាន បានបញ្ជាក់ថា បុរសរងគ្រោះឈ្មោះស្រ៊ុយ សីហា អាយុ៥០ឆ្នាំ រស់នៅភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ។
នៅថ្ងៃកើតហេតុព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ បុរសរងគ្រោះបានទៅចម្ការនៅខាងក្រោយភូមិ ដើម្បីរើសស្វាយចន្ទី។ នៅពេលកំពុងរើស ក៏ឃើញហ្វូងសត្វក្របីចំនួន៥ក្បាល នៅក្នុងចម្ការ ស្វាយបុរសររងគ្រោះក៏ដើរទៅដេញ តែក៏ត្រូវហ្វូងសត្វក្របីទាំងនោះ ព្រួតដេញវ័ធ បណ្តាលឲ្យរងគ្រោះដាច់រយះពេញរាងកាយ ពិសេសនោះរងគ្រោះរហូតដាច់ប្រដាប់ភេទ៕
ដោយ៖កូឡាប