Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​អប់រំ អនុញ្ញាត​ឲ្យ​សាលា​ឯកជន រៀបចំ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ និង​ទុតិយភូមិ តាម​ប្រព័ន្ធ​អន​ឡាញ ខណៈ​សិស្សសាលា​រដ្ឋ កំពុង​រង់ចាំ​ស្ថានភាព​ជំងឺ​កូ​វីដ ១៩

​ភ្នំពេញ ៖ ថ្មីៗ​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សេចក្ដីណែនាំ​ថ្មី​មួយទៀត ដែល​ក្នុង​សេចក្ដីណែនាំ​ថ្មី​នោះ បានអនុញ្ញាត​ឲ្យ​គ្រឹះស្ថាន​អប់រំ​ឯកជន អាច​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ និង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ តាម​ប្រព័ន្ធ​អន​ឡាញ​។​

​ដោយឡែក​ចំពោះ​សិស្សានុសិស្ស ដែល​សិក្សា​នៅ​សាលា​រដ្ឋ ហើយនឹង​ត្រូវ​ប្រឡង​សញ្ញាបត្រ​ទាំងពីរ​នេះ ត្រូវ​រង់ចាំ​ពិនិត្យមើល​ស្ថានការណ៍ នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ ១៩ សិន ថា​តើ​នឹង​វិ​វ​នៃ​ឌ្ឍ​ន៍​ទៅ​យ៉ាងណា​ទៀត ក្រសួង​នឹង​ជូនដំណឹង​នៅពេល​ក្រោយ ។​

​ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ក្រសួង​អប់រំ សូម​លើកទឹកចិត្ត​ឲ្យ​គ្រឹះស្ថានសិក្សា​ឯកជន​លើកកម្ពស់​ការបង្រៀន​និង​រៀន​តាម​ប្រព័ន្ធ​សិក្សា​ពី​ចម្ងាយ ឬ​ប្រព័ន្ធ​អេឡិចត្រូនិក ដើម្បី​ផ្តល់ឱកាស​ឲ្យ​សិស្សានុសិស្ស​អាច​បន្ត​ការសិក្សា និង​កាត់បន្ថយ​ហានិភ័យ​ដែល​សិស្ស និស្សិត​អាច​នឹង​ប្រឈមមុខ​នៅពេលដែល​គេ​ទៅ​ជួបជុំ​នៅ​កន្លែង​ដែលមាន​ហានិភ័យ​ខ្ពស់ ក្នុង​គោលដៅ​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​បង្ការ​និង​ទប់ស្កាត់​ការឆ្លង និង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩៕​ ដោយ​៖​កូ​ឡាប​

​ព័ត៌មាន​លម្អិត សូម​អាន​សេចក្តីណែនាំ​ខាងក្រោម ៖​

 

×