ព្រំដែន៖ គ្រប់រថយន្តឆ្លងកាត់ព្រំដែនថៃ-កម្ពុជាត្រូវបាញ់ថ្នាំសម្លាប់មេរោគ, អ្នកបើកបរត្រូវស្លៀកពាក់ដូចពេទ្យ ហើយការឆ្លងកាត់ព្រំដែននាពេលបច្ចុប្បន្ន តាមតែរថយន្តដឹកទំនិញតែប៉ុណ្ណោះ ចំណែកអ្នកដំណើរ អ្នកទេសចរ និងប្រជាពលរដ្ឋឆ្លងកាត់ព្រំដែន មិនត្រូវបានអនុញ្ញាតនោះទេ ។ នេះជាវិធានការ ក៏ដូចជាបទបញ្ជា និងបម្រាម របស់សមត្ថកិច្ចថៃឆ្លងកាត់ព្រំដែន អន្តរជាតិខ្លងលឹកខេត្តស្រះកែវ -ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺដើម្បីរួមចំណែក បង្ការការពារការឆ្លងមេរោគកូវីដ ១៩ ។ នេះបើតាមឲ្យដឹងរបស់មន្ត្រីសមត្ថកិច្ចព្រំដែនកម្ពុជា -ថៃ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ថា ។

មន្ត្រីទាំងនោះបាននិយាថា រថយន្តថៃទាំងឡាយ ដែលដឹកបានតែទំនិញគ្រប់ប្រភេទ អាចឲ្យឆ្លងកាត់ព្រំដែនចេញចូល ប្រទេសកម្ពុជា ថៃបាន ល្គឹកណាត្រូវតែប្រើថ្នាំបាញ់សម្លាប់មេរោគជាមុនសិន ។
មន្ត្រីនោះឲ្យដឹងបន្តថា ៖ រីឯអ្នកបើកបររថយន្តវិញ ក៏ត្រូវតែមានសម្លៀកបំពាក់ពេទ្យ ស្រោមដៃ និងមានម៉ាសបិតមុខ ដើម្បីបង្ការការពារជំងឺ Covid-19ផងដែរ ។
សូមបញ្ជាក់ថា អាជ្ញាធរនៃប្រទេសទាំងពីរ កម្ពុជា-ថៃ មិនទាន់អាចបានបើកឲ្យដំណើរការដូចដើមនៅឡើយទេ គឺរង់ចាំមើលស្ថានភាពជាក់ស្តែង នៃការធូរស្រាល នៃការរីករាលដាលមេរោគកូវីដ ១៩ សិន ៕
ដោយ ៖ បន្ទាយ


