ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២០ បានចេញប្រកាសព័ត៌មានថា គិតត្រឹមព្រឹកនេះ គ្មានអ្នកឆ្លងថ្មី គឺសរុបអ្នកឆ្លងទូទាំងប្រទេស ១២២ នាក់ ។ ក្រុមគ្រូពេទ្យបានព្យាបាលជាសះស្បើយ ៥ នាក់ បន្ថែមទៀត ធ្វើឲ្យព្យាបាលជាកើនដល់ ១០៣ នាក់ និងកំពុងព្យាបាល ១៩ នាក់ ។
សូមបងប្អូនប្រជាពលរដ្ឋបន្តរួមសហការជាមួយរាជរដ្ឋាភិបាល និង ស្ដាប់តាមការណែនាំ របស់ក្រសួងសុខាភិបាលបន្ថែមទៀត ដេីម្បី ការពារសុវត្ថិភាពរបស់បងប្អូនពីជំងឺកូវីដ ១៩ ៕ ដោយ៖កូឡាប