បន្ទាយមានជ័យ ៖ លោកវេជ្ជបណ្ឌិត កែវ សុភ័ក្ត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងកាលពីថ្ងទី១៨ ខែមេសា ឆ្នាំ២០២០ថា ៖ ក្រុមគ្រូពេទ្យបាននិងកំពុងតាមដាន ពិនិត្យព្យាបាល ហើយយកសំណាកទៅពិនិត្យរកមូលហេតុ នៃពលរដ្ឋមួយគ្រួសារ ដែលបានពុលក្រោយហូបចំណីអាហារ។
ទោះយ៉ាងណា ស្ថានភាពអ្នកជំងឺស្រាល ហើយអាចនឹងសះស្បើយ ។
សូមរំលឹកថា កាលពីវេលាម៉ោង៧និង១០នាទីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ មានសមាជិក៥នាក់ របស់ពលរដ្ឋគ្រួសារមួយ ពុលរកមុខមិនដឹង នៅឃុំទានកាំ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំទានកាំឲ្យដឹងថា៖ ករណីពលរដ្ឋពុលមួយគ្រួសារ ចំនួន៥នាក់រួមមាន ១ ឈ្មោះ ប៊ុន សារឿន ភេទប្រុស អាយុ ៤៩ឆ្នាំជាប្តី ។ ២ ឈ្មោះ ខិម សារ៉ាយ ភេទស្រី អាយុ៤២ឆ្នាំ ជាប្រពន្ធ ។ ៣ ឈ្មោះ ប៊ុន កំសត់ ភេទប្រុស អាយុ ៨ ឆ្នាំជាកូន ។ ៤ ឈ្មោះ ប៊ុន សារិន ភេទស្រី អាយុ ៦ ឆ្នាំ ជាកូន ។ ៥ ឈ្មោះ ឈូ រ៉ាឈាន ភេទស្រីអាយុ ៣ឆ្នាំ ។
អ្នកទាំងអស់គ្នា មានទីលំនៅភូមិទានកាំជើង ឃុំទានកាំ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
សាច់ញាតិ និងសមត្ថកិច្ចបានឲ្យដឹងថា ៖ ពលរដ្ឋខាងលើ បានមានសភាពដូចពុលដោយទន់ដៃជើង រកកលក្អួតចង្អុរ ធីងធោង វិលមុខ
ហើយមុនសភាពនោះ ពលរដ្ឋខាងលើ បានទិញចំណីអាហារមកហូប ដូចជា ពងមាន់អាំង ដែលគេដឹកដើរលក់តាមផ្លូវ , ទិញបង្អែមលក់ក្នុងភូមិ និងហូបបុកល្ហុងដែលធ្វើខ្លូនឯង។ ហេតុនេះហើយ ទើបមិនដឹងថា ពុលពីអ្វីចំណីណាមួយ ឬមកពីអ្វីផ្សេង មានអាកាសធាតុក្តៅហួតហែងជាដើម ៕ ដោយ ៖ បន្ទាយ