Thursday, March 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ពេជ្រ ស្រស់ ស្នើសុំ​ឯកឧត្តម សៅ សុខា ជួយ​ពិនិត្យមើល​មន្ត្រី​អាវុធហត្ថ​ម្នាក់ ដែល​ចេញ​សារ​គំរាម​មិន​ឲ្យ​លោក​ឡាយ​ហ្វេ​ស​ប៊ុ​ក​

​ភ្នំពេញ​៖ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោ​ប់ បាន​រៀបរាប់​ប្រាប់​សាធារណជន​ដោយ​ចំហ​ថា មាន​បុរស​ម្នាក់ អាង​ខ្លួន​ជា​មន្ត្រី​អាវុធហត្ថ មក​បំបិទ​សិទ្ធិ​លោក និង​ចេញ​សារ​ហាម​មិន​ឲ្យ​លោក​ឡាយ​និយាយ​តាម​ហ្វេ​ស​ប៊ុ​ក ។ លោក​ពេជ្រ ស្រស់ ក៏បាន​ស្នើសុំ​ឯកឧត្តម សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជួយ​ពិនិត្យមើល​មន្ត្រី​ម្នាក់នេះ​ផង ។​

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ​នៅ​ថ្ងៃទី​១៨​ខែមេសា​ឆ្នាំ​២០២០ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សូម​ជម្រាប សាធារណជន​ជ្រាបថា “​កងរាជអាវុធហត្ថ ជា​អង្គការ​ចាត់តាំង​ពិសេស បុគ្គលិក​គ្រប់រូប ត្រូវ​រស់នៅ​ធ្វើការ រៀនសូត្រ តាមច្បាប់ “​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស “​ហាម​បុគ្គលិក​កងរាជអាវុធហត្ថ​លេង​ហ្វេ​ស​ប៊ុ​ក ដែលនាំឱ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​សង្គមជាតិ ឬ​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​បុគ្គល​ដទៃ​។ អាចធ្វើ​ការផ្សព្វផ្សាយ សកម្មភាព​រូបភាព​បម្រើប្រជាជន និង​ប្រទេសជាតិ​” ។​

​លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោ​ប់ នៅ​ថ្ងៃទី​១៨​ខែមេសា​ឆ្នាំ​២០២០ បាន​សរសេរ​រៀបរាប់ថា ” អាង​ខ្លួន​ជា​មន្ត្រី​អាវុធហត្ថ​មក​បំបិទ​សិទ្ធិ​ខ្ញុំ មិន​ឲ្យ​ខ្ញុំ​ឡាយ​និយាយ​តាម​ហ្វេ​ស​ប៊ុ​ក ។ សូម​ឯកឧត្តម សៅ សុខា មេត្តាជួយ​ពិនិត្យមើល​មន្ត្រី​ម្នាក់នេះ​ផង ក្នុងនាម​ខ្ញុំ​ជា​ពលរដ្ឋ​ម្នាក់ ក៏មាន​សិទ្ធិ​និយាយស្តី​ដែរ “​។​

​លោក ពេជ្រ ស្រស់ បានបញ្ជាក់​បន្ថែមថា “​ម្ចាស់​ឈ្មោះ បាន ហ្ស​ង់​ដូ​ណា បាន​ទាក់ទង​មក​ខ្ញុំ​រៀបរាប់ថា គឺ​មិនមែន​រូបគាត់​ទេ ដែល​
​ផ្ញើ​សារ​មក​បំបិទ​សិទ្ធិ​របស់ខ្ញុំ​មិន​ឲ្យ​និយាយ​តាម Facebook នេះ ដោយ​គាត់​បាន​លើកឡើងថា វិន័យ​កងកម្លាំង គឺ​តឹងរ៉ឹង​ណាស់ មិន​
​ឲ្យ​និយាយ​អ្វី​បំពាន​សិទ្ធិ​ពលរដ្ឋ និង​និយាយ​បែប​នយោបាយ​នោះទេ ហើយ​លោក​នឹងដាក់​ពាក្យ​ប្តឹង​ស្វែងរក​អ្នកយក​ឈ្មោះ​គាត់​
​មក​គំរាម​លើ​រូបខ្ញុំ​។ ខ្ញុំ​មិនមែន​ចិត្តចង្អៀត​ទេ ប៉ុន្តែ​វា​ជា​រឿង​មួយ ដែល​លើស​ហួសពេក​ទើប​ខ្ញុំ​បង្ហោះ​ឲ្យ​មេ​កើយ អាវុធហត្ថ បាន​ជ្រាប​
​ប៉ុន្តែ​ឥឡូវ ម្ចាស់​ឈ្មោះ បានចេញ​មុខមក​បដិសេធ​គឺជា​រឿង​ល្អ ដើម្បី​កុំ​ឲ្យ​មានការ​យល់ច្រឡំ​”៕​ដោយ​៖​កូ​ឡាប​