ភ្នំពេញ៖ អ្នកជំងឺកូវីដ១៩ ដែលបានព្យាបាលជាសះស្បើយ ហើយបានចាកចេញពីមិនទៅពេទ្យមិត្តភាពខ្មែរសូវៀត ពេលត្រឡប់ទៅស្រុកកំណើតវិញ បានចេញសារថ្លែងអំណរគុណអស់ពីបេះដូង ចំពោះក្រុមគ្រូពេទ្យនិងគិលានុបដ្ឋាកកម្ពុជា ដែលបានថែទាំ ព្យាបាលជានិច្ចកាល ផ្តល់ភាពកក់ក្តៅដល់ពួកយើងគ្រប់ពេលវលា ពួកអ្នកមានគ្រូពេទ្យ គិលានុបដ្ឋាកគិលានុបដ្ឋាយិកាដ៏ល្អ ពួកយើងសូមអបអរសាទរ ជាថ្មីម្តងទៀត ពួកយើងសូមអរគុណមួយពាន់ដងដល់ពួកអ្នក។
នៅរសៀលថ្ងៃទី ១៨ ខែមេសានេះ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានចេញសារពាក្យពេចន៍ថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យយើង របស់អ្នកជំងឺCovid-19 ជនជាតិបារាំង ៤ នាក់ ដែលបានសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយបានជាសះស្បើយ និងបានវិលត្រឡប់ទៅផ្ទះវិញ។
ខ្លឹមសារដែលរៀបរាប់ដោយអ្នកជំងឺជនជាតិបារាំងទេនោះ៖ “អរុណសួស្តី លោកវេជ្ជបណ្ឌិត សួន
យើងស្តាយណាស់ ដែលមិនបាននិយាយពាក្យបន្តិចបន្ទួចថា អរគុណពួកអ្នករហូតមកដល់ពេលនេះ
ឥឡូវពួកយើងបានមកដល់អាកាសយានដ្ឋាន ទីក្រុងសេអ៊ូល ហើយដោយសារពួកយើងទាំងបួននាក់ មានពេលវេលាខ្លីផង យើងសូមថ្លែងអំណរគុណ អស់ពីបេះដូងចំពោះពួកអ្នកដែលបានថែទាំ ព្យាបាលជានិច្ចកាល ពួកអ្នកផ្តល់ភាពកក់ក្តៅ ដល់ពួកយើងគ្រប់ពេលវេលា ពួកអ្នកមានគ្រូពេទ្យ គិលានុបដ្ឋាកគិលានុបដ្ឋាយិកាដ៏ល្អ ពួកយើងសូមអបអរសាទរ ជាថ្មីម្តងទៀត ពួកយើងសូមអរគុណមួយពាន់ដង ដល់ពួកអ្នក ហើយពួកយើងមិនអាចបំភ្លេចបានឡើយ នូវអំពើល្អរបស់ពួកអ្នក ពីយើខ្ញុំ Jean Marie,Jeanine Heitzler,Jacques et Angele Dremiere”៕ ដោយ៖កូឡាប