Tuesday, April 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេង​ស្ទា​យ​៣​នាក់ កាន់​ពូថៅ​ដេញ​កាប់​គូរ​ទំនាស់ របួស​៣​កន្លែង ដើម្បី​ដោះស្រាយ​គំនុំ​ចាស់​

​បន្ទាយមានជ័យ​៖ អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​១​នាក់ ដែល​កាន់​ពូថៅ បានធ្វើ​សកម្មភាព​ដេញ​កាប់​ជនរងគ្រោះ​បណ្ដាលឱ្យ​រងរបួស​៣​កន្លែង ក្នុងករណី​ក្មេង​ស្ទា​យ​ដៃដល់ ធ្លាប់មាន​ទំនាស់​ជាមួយ​ជនរងគ្រោះ ម្ដង​រួចមកហើយ តែ​មិនបាន​បង្កឱ្យមាន​ហិង្សា​ឡើយ រហូតដល់​ថ្ងៃទី​១៦ ខែមេសា​នេះ រូបគេ​បាន​ជិះ​ម៉ូតូ​ដឹក​បក្ខពួក​ចំនួន​២​នាក់​ទៀត មក​ដេញ​កាប់​ជនរងគ្រោះ​តែម្តង ។​

​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា យោងតាម​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ​ឈ្មោះ ប៊​ន​ឡុង គឹម​ឈី​ន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ស្ដីពី​ករណី​ហិង្សា​ដោយ​ចេតនា កាលពី​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង​៩​និង​២០​នាទី នៅ​ចំណុច​ម្ដុំ​ផ្សារ​ដើម​ពុទ្រា ភូមិ​ក្បាលស្ពាន​១ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ។ ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង លោក វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ដឹកនាំ​កម្លាំង​ចុះ​ស្រាវជ្រាវ រហូត​ឈានដល់​ការឃាត់ខ្លួន បាន​ជនសង្ស័យ​ចំនួន​១​នាក់ នៅវេលា​ម៉ោង​៨​និង​៣០​នាទី ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២០ ហើយ​បាន​នាំយកមក​បញ្ជា​ការមូល​ដ្ឋា​ន អាវុធហត្ថ ក្រុង​ប៉ោយប៉ែត ដើម្បី​ធ្វើការ​សាកសួរ​តាម​នីតិវិធី​។​

​លោក វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ សៀវ ម៉េង​នូ​ចាន់ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ព្រិច សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ក្រោយពី​កម្លាំង​ជំនាញ​ធ្វើការ​សាកសួរ ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា រូបគេ​ធ្លាប់​មានទំនាស់​ជាមួយ​ជនរងគ្រោះ​ខាងលើ ម្ដង​រួចមកហើយ តែ​មិនបាន​បង្កឱ្យមាន​ហិង្សា​ឡើយ រហូតដល់​ថ្ងៃទី​១៦ ខែមេសា នេះ រូបគេ​បាន​ជិះ​ម៉ូតូ​ដឹក​បក្ខពួក​ចំនួន​២​នាក់​ទៀត ១/.​ឈ្មោះ លាង ភេទ​ប្រុស អាយុ​ប្រហែល​១៦​ឆ្នាំ ២/.​ឈ្មោះ ឆៃ ភេទ​ប្រុស អាយុ ប្រហែល​១៧​ឆ្នាំ​។ ពេល​ជិះ​ម៉ូតូ​ដល់​ចំណុចកើតហេតុ បក្ខ​ពួកគេ​ម្នាក់​ឈ្មោះ លាង ជា​អ្នក​កាន់​ពូថៅ បានធ្វើ​សកម្មភាព ដេញ​កាប់​ជនរងគ្រោះ បណ្ដាលឱ្យ​រងរបួស​៣​កន្លែង ១.​របួស​ត្រង់​ថ្កា​ម​ខាងឆ្វេង​ធ្ងន់ធ្ងរ ២.​ប្រអប់ដៃ​ខាងឆ្វេង​ចំនួន​២​កន្លែង ពិតប្រាកដ​មែន​។​

​លោក វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បានឱ្យដឹង​ទៀតថា យោងតាម​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ ,​សាក្សី និង​ចម្លើយសារភាព​ជនសង្ស័យ កម្លាំង​ជំនាញ អាវុធហត្ថ ក្រុង​ប៉ោយប៉ែត កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ​មក​បញ្ជាការ​ដ្ឋា​ន អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ចាត់ការ​បន្ត​។​
​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​កម្លាំង​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បញ្ជូនទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាមច្បាប់​ហើយ ។​ចំណែក​ជនដៃដល់​ឈ្មោះ លាង និង​បក្ខពួក​ម្នាក់ទៀត​ឈ្មោះ ឆៃ ដែល​រត់គេចខ្លួន​នោះ សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​ចាប់ខ្លួន​បន្ត​៕​ដោយ​៖​កូ​ឡាប​