Tuesday, April 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរពេទ្យ​ខេត្ត​កែប ផ្ទេរអ្នកជំងឺ​កូ​វីដ​១៩ ជនជាតិម៉ាឡេសុីម្នាក់ មក​ពេទ្យរុស្សុី

​ភ្នំពេញ​៖ មន្ទីរពេទ្យ​ខេត្ត​កែប បាន​ឲ្យ​ដឹងថា ​ថ្ងៃ​សៅរ៍ ទី ១៨ ខែ មេសា ឆ្នាំ ២០២០ នេះ ក្រុមមន្ត្រី​ទទួលបន្ទុក​ជំងឺ​កូ​វីដ​១៩​ នៃ​មន្ទីរពេទ្យ​ខេត្ត​កែប បាន​ផ្ទេរ អ្នកជំងឺ​កូ​វីដ​១៩ ជនជាតិ ម៉ាឡេស៊ី ភេទប្រុស អាយុ ៦៦ ឆ្នាំម្នាក់ ពី​បន្ទប់​ដាច់ដោយឡែក​នៃ មន្ទីរពេទ្យ​ខេត្ត​កែប ទៅកាន់ បន្ទប់​ព្យាបាល​ដាច់ដោយឡែក នៃ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត (​ហៅ​កាត់​ពេទ្យរុស្ស៊ី​) ។

​មន្ទីរពេទ្យ​ខេត្ត​កែប បាន​បន្តថា មូលហេតុដោយសារ​លទ្ធផល​តេស្ត​របស់គាត់ គឺ​នៅតែ​បន្ត​វិ​ជ្ច​មាន ( nCoV keeping positive) ។

​គួរ​បញ្ចាក់​ឡើងវិញ​ផង​ដែលថា ជនជាតិ​ម៉ាឡេស៊ី​នេះ ចូលមក សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​កែប​ជាមួយ​បុរស​ជនជាតិ ម៉ាឡេស៊ី ២ នាក់​ផ្សេងទៀត កាលពី​ថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២០ ហើយ​បុរស​ទាំង​២​នោះបាន​ជាសះស្បើយ​និង​ត្រឡប់​ទៅ​ម៉ា​ឡេ​សុី​វិញ​ហើយ នៅឡើយ​តែ​គាត់​ម្នាក់​ដែល​តេស្ត​នៅតែ​ឃើញ​វិ​ជ្ច​មាន ដែល​តម្រូវ​ឲ្យ​បញ្ជូនទៅ​ព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យ​ថ្នាក់ជាតិ នាពេលនេះ​។ អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​ប្រជាជន​ទាំងអស់ ពិសេស​ប្រជាជន​នៅ​មូលដ្ឋាន​ខេត្ត​កែប​ជ្រាប​ជា​ព័ត៌មាន​៕

ដោយ​៖​កូ​ឡាប​