Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម័យ​កូ​វីដ​១៩ ៖ សិស្ស តាមដាន​ទស្សនា​កម្មវិធី​ផ្សាយ​ការបង្រៀន​មេរៀន ថ្នាក់​ទី​១-១២ និង​កម្មវិធី​អប់រំ​កុមារ​តូច តាមរយៈ​ទូរទស្សន៍​ជាតិ​កម្ពុ​ជាទី​២ ទ​ទក​២ ឬ TVK2 រៀងរាល់ថ្ងៃ​

spot_img

​ភ្នំពេញ ៖ ក្រសួង​អប់រំ​យុវជន​និង​កីឡា នៅ​ថ្ងៃទី​២០​ខែមេសា​ឆ្នាំ​២០២០​នេះ បានចេញ​ប្រកាស​ព័ត៌មាន​ថា តាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​រៀន​ពី​ចម្ងាយ ដោយ​ការ​បញ្ចាំង​និង​ផ្សព្វផ្សាយ​វីដេអូ​បង្រៀន ចាប់ពី​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២០​។

​សិស្សានុសិស្ស​អាច​ទស្សនា​វីដេអូ​បង្រៀន​តាមរយៈ​៖

១. ទូរទស្សន៍​ជាតិ​កម្ពុ​ជាទី​២ ឬ TVK2 ដែលជា​ប៉ុស្តិ៍​ទូរទស្សន៍​ទើប​បង្កើត​ថ្មី សម្រាប់​ការអប់រំ​

២. ការបញ្ជូន​បន្ត​ដោយ​ថាស​ផ្កាយរណប​តេ​ជោ TV ឬ Dtv ប៉ុស្តិ៍​លេខ​២២ ទៅកាន់​តំបន់​ជនបទ​

៣. ប៉ុស្តិ៍​ទូរទស្សន៍​ខ្សែកាប​ថ្មី ដែល​ទើប​បង្កើត​នៅ​គ្រប់​ខេត្ត​-​រាជធានី និង​តំបន់​ទីប្រជុំជន​

៤. គេហទំព័រ​មជ្ឈមណ្ឌល​សិក្សា​តាម​អេឡិចត្រូនិក​របស់​ក្រសួង​អប់រំ ដែលមាន​តំណ​ភ្ជាប់​៖ https://elearning.moeys.gov.kh/

៥. ការប្រើ Smartphone ដើម្បី​ប្រើប្រាស់ App របស់​ក្រសួង​ព័ត៌មាន​

​កម្មវិធីសិក្សា​នេះ​នឹង​ចាប់ផ្ដើម​ពី​ម៉ោង​៨​ព្រឹក​តទៅ និង​មានការ​ចាក់ផ្សាយ​ឡើងវិញ​២៤​ម៉ោង ជា​រៀងរាល់ថ្ងៃ សម្រាប់​សិស្ស​ពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​១២ និង​កម្មវិធី​អប់រំ​កុមារ​តូច ដោយ​អនុញ្ញាតឱ្យ​សិស្សានុសិស្ស​ទស្សនា​ដោយ​ឥតគិតថ្លៃ​។ សូមជម្រាបថា កម្មវិធីសិក្សា​នេះ​ត្រូវបាន​ដំណើរការ ខណៈដែល​ការសិក្សា​នៅ​កម្ពុជា​ត្រូវបាន​ផ្អាក​ជា​បណ្ដោះអាសន្ន​ដោយសារ​ជំងឺ​កូ​វីដ​-១៩​។ តែ​ទោះបី​សាលារៀន​បើក​ដំណើរការ​ឡើងវិញ​ក្ដី ក៏​ប៉ុស្តិ៍​ទូរទស្សន៍​មួយ​នេះ ក៏​នៅតែ​បន្ត​ចាក់ផ្សាយ​កម្មវិធី​អប់រំ​ជាច្រើន​ទៀត​ដដែល​។​

​មុន​ដំណើរការ​កម្មវិធី​ចាក់ផ្សាយ​នា​ថ្ងៃនេះ ក្រុមការងារ​បច្ចេកទេស​អន្តរក្រសួង​បានរៀបចំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ក្រោម​ការដឹកនាំ​ដោយ​ឯកឧត្ដម ខៀវ កា​ញ៉ា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដើម្បី​ពិនិត្យ និង​សម្រេច​លើ​ចំណុច​ផ្សេងៗ ព្រមទាំង​ធ្វើ​ទស្សនកិច្ច​នៅក្នុង​បន្ទប់​ស្ទូ​ឌី​យោ​នៃ​ទូរទស្សន៍​តេ​ជោ​ឌី​ធី​វី ដើម្បី​ធានាបាន​ថា​ការចាក់ផ្សាយ​នា​ថ្ងៃស្អែក​នេះ​ដំណើរ​ទៅដោយ​ភាពរលូន បម្រើ​ដល់​តម្រូវការ​របស់​សិ​ស្សានុសិស្ស​។​

​ឯកឧត្តម ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ បាន​ថ្លែងថា សូម​ប្អូនៗ​ក្មួយៗ​អ្នកសិក្សា​ទាំងអស់ ចាប់ពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​១២ តាមដាន​ទស្សនា​កម្មវិធី​ផ្សាយ​ពី​ការបង្រៀន​មេរៀន​ថ្នាក់​ទី​១-១២ និង​កម្មវិធី​អប់រំ​កុមារ​តូច តាមរយៈ​ទូរទស្សន៍​ជាតិ​កម្ពុ​ជាទី​២ ទ​ទក​២ ឬ TVK2 ដែលជា​ប៉ុ​ស្ថិ៍​ទូរទស្សន៍ ទើប​បង្កើត​ថ្មី សម្រាប់​ការអប់រំ និង​ផ្កាយរណប តេ​ជោ​ឌី​ធី​វី ប៉ុ​ស្ថិ៍​លេខ​២២ និង​ប៉ុ​ស្ថិ៍​ខ្សែកាប​ផ្សេងទៀត នៅតាម​បណ្តា​រាជធានី​/​ខេត្ត ចាប់ពី​ថ្ងៃ​ចន្ទ ទី​២០ ខែមេសា ឆ្នាំ​២០២០ នេះ តទៅ ។ កម្មវិធី​នេះ​ចាប់ផ្តើម​ចាក់ផ្សាយ​ពី​ម៉ោង ៨:០០​ព្រឹក តទៅ និង​ចាក់ផ្សាយ​ឡើងវិញ ២៤​ម៉ោង ជា​រៀងរាល់ថ្ងៃ សម្រាប់​សិស្ស​ពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​១២ និង​កម្មវិធី​អប់រំ​កុមារ​តូច ដោយ​អនុញ្ញាតឱ្យ​សិស្សានុសិស្ស​ទស្សនា​ដោយ​ឥតគិតថ្លៃ​។​

​សូមជម្រាបថា កម្មវិធីសិក្សា​នេះ​ត្រូវបាន​ដំណើរការ ខណៈដែល​ការសិក្សា​នៅ​កម្ពុជា ត្រូវបាន​ផ្អាក​ជា​បណ្ដោះអាសន្ន ដោយសារ​ជំងឺ​កូ​វីដ​-១៩ ៕​ ដោយ​៖​កូ​ឡាប​

​ខាងក្រោម​នេះ​ជា កម្មវិធី​ចាក់ផ្សាយ​វីដេអូ​មេរៀន ថ្នាក់​ទី​១ ដល់ទី​៦ និង​ថ្នាក់​ទី​៩ ដល់ទី​១២ សម្រាប់​ថ្ងៃ​ចន្ទ ទី​២០ ខែមេសា ឆ្នាំ​២០២០៖​

 

spot_img
×