Tuesday, September 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្ត​ស្រះកែវ ស្នើសុំ​អាជ្ញាធរខេត្ត​បាត់ដំបង បើក​ច្រក​អន្តរជាតិ​ខៅ​ឌី​ន (​ច្រក​ភ្នំ​ដី ) ដើម្បីនាំជ្រូកចូលកម្ពុជា

បាត់ដំបង​៖ អាជ្ញាធរខេត្ត​ស្រះកែវ​(​ថៃ​) បានស្នើ​សុំ​អាជ្ញាធរខេត្ត​បាត់ដំបង​(​កម្ពុជា​) ដើម្បី​សម្របសម្រួល បើក​ប្រើប្រាស់​ច្រក​អន្តរជាតិ​ខៅ​​ឌី​ន ឬ​ច្រក​ភ្នំ​ដី​គីឡូ​១៣ ស្រុក​សំពៅ​លូន ដោះស្រាយ​ពី​បញ្ហា​ការលំបាក ទាក់ទិន​និង​ជីវភាព​ប្រចាំថ្ងៃ តាម​គោលការណ៍​មនុស្សធម៌ ដែលជា​គោលបំណង​ចម្បង​របស់​ខាង​ភាគី​ខ​ថៃ ដើម្បី​តែ​ការនាំចេញ​នូវ​សត្វ​ជ្រូក តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ “​បាន​ខៅ​ឌី​ន​” ស្រុក​ខ្លង​ហាត (​ថៃ​) និង​”​ច្រក​ភ្នំ​ដី​-​គីឡូ​១៣” ស្រុក​សំពៅ​លូន (​កម្ពុជា​)​តែប៉ុណ្ណោះ​។​

​កន្លងមក​អភិបាលខេត្ត​ស្រះកែវ និង​ជា​ប្រធាន​គណៈបញ្ជាការ​ស្ថានការណ៍ ក្នុង​គ្រាអាសន្ន​នៃ​ខេត្ត​ស្រះកែវ និង​តាម​ការឯកភាព របស់ គណៈកម្មការ​រោគ​ឆ្លងខេត្ត​ស្រះកែវ បាន​លុបចោល​នូវ​បទបញ្ជា​របស់ខ្លួន និង​បានកំណត់​ឲ្យ​ប្រើប្រាស់​នូវ​ឃ្លា​ខាងក្រោម ដោយ​កំណត់​ឲ្យ ស្រុក​ខ្លង​ហាត ខេត្ត​ស្រះកែវ ដែលមាន​ច្រកទ្វារ​អន្តរជាតិ​ខៅ​ឌី​ន ត្រូវបាន​លើកលែង​ឲ្យ​ឆ្លងកាត់ ចាប់ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ ពី​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​១២​ថ្ងៃត្រង់ ដោយ​កំណត់​និង​អនុញ្ញាត ទី​១-​រថយន្ត​ដឹក​ញ្ជូ​នស​ត្វ​ជ្រូក​និង​មនុស្ស​តែ​១​នាក់ ប្រចាំ​រថយន្ត​ដឹក​សត្វ​ជ្រូក ដោយ​ត្រូវ​អនុវត្តតាម​វិធានការ ការពារ​រោគ​ឆ្លង​របស់​ក្រសួងសុខាភិបាល និង​ច្បាប់​ពាក់ព័ន្ធ​ក្នុងការ​ដឹកជញ្ជូន​
​សត្វ​ជ្រូក​ឲ្យ​បាន​ម៉ឺង​មាត់​។ ទី​២-​រថយន្ត​ចេញទៅ​ដឹក​ញ្ជូ​ន ដើម្បី​ដឹកជញ្ជូន​នូវ​ទំនិញ​មានដូចជា គ្រាប់ពោត​ក្រហម​ចំណី​សត្វ ផ្លែស្វាយ​ស្រស់​និង​ម្ទេស ដើម្បី​ត្រឡប់​ចូលមក​វិញ និង​អនុញ្ញាត​ឲ្យ​មនុស្ស​ក្នុង​រថយន្ត បានតែ​ចំនួន​២​នាក់ ដោយ​ត្រូវ​អនុវត្តតាម​វិធានការ ការពារ​រោគ​ឆ្លង​របស់​ក្រសួងសុខាភិបាល និង​ច្បាប់​ពាក់ព័ន្ធ​ពី​ការដឹកជញ្ជូន​ទំនិញ​នាំចូល​ឲ្យ​បាន​ម៉ឺង​មាត់​។ ការលើកលែង​ឲ្យ​មានការ​បើក​ច្រក​ខាងលើនេះ ធ្វើឡើង បន្ទាប់ពី​មាន​កិច្ច​ជំនួប រវាង​មន្ត្រី​ច្រកទ្វារ​ទាំង​២ នៃ​រដ្ឋបាលខេត្ត​ស្រះកែវ (​ភាគី​ថៃ​) និង​រដ្ឋបាល​ខេត្តបាត់ដំបង (​កម្ពុជា​) ដើម្បី​សម្របសម្រួល បើក​ច្រកទ្វារព្រំដែន​អន្តរជាតិ​ខៅ​ឌី​ន ក្នុងស្រុក​ខ្លង​ហាត នៃ​ខេត្ត​ស្រះកែវ និង​ច្រក​ភ្នំ​ដី​-​គីឡូ​១៣ នៃ​ស្រុក​សំពៅ​លូន របស់​ខេត្តបាត់ដំបង​។

​ក្រោយពី​ជំនួប​រវាង​មន្ត្រី​ច្រក​ទាំង​២ ច្រក​អន្តរជាតិ នៃ​ខេត្ត​ស្រះកែវ និង​ខេត្តបាត់ដំបង បាន​ចាប់ដំណើរការ​ដឹកជញ្ជូន​ទៅមក កាលពី​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២០ រហូតមក​។ បើតាម​ការ​ឲ្យ​ដឹង​ពី​អ្នកសម្របសម្រួល បើក​ច្រកទ្វារ​ខាងលើនេះ បាន​ឲ្យ​ដឹងថា ការស្នើសុំ​បើក​ច្រកទ្វារព្រំដែន​អន្តរជាតិ ខៅ​ឌី​ន​-​ភ្នំ​ដី គីឡូ​១៣ ស្ថិត​ជាប់​និង​ភូមិសាស្ត្រ​ស្រុក​សំពៅ​លូន របស់ ខេត្តបាត់ដំបង គឺធ្វើឡើង ដោយ​ខាង​ភាគី​ថៃ​ស្នើសុំ​មក​កម្ពុ​ជាមុន ក្នុងខណៈដែល​ប្រទេស​ថៃ​និង​កម្ពុជា ជួប​នូវ​បញ្ហា​ពី​ការ​រាតត្បាត ជាស​កល​នៃ​ការឆ្លង និង​ចម្លង​ពី​មេរោគ​កូ​រ៉ូ​ណា Covid-19 កន្លងមក​។ ភាគី​ថៃ បានប្រកាស​ដាក់​ប្រទេស ក្នុង​គ្រាអាសន្ន​និង​បាន​បិទ​ច្រកទ្វារព្រំដែន​ទាំងអស់ ដែល​ជាប់​នឹង​ព្រំដែន​កម្ពុជា ជា​ឯកតោភាគី និង​ធ្វើលិខិត​ជូនដំណឹង ជា​ក្រោយ ដល់​មន្ត្រី​គ្រប់គ្រង​ច្រកទ្វារព្រំដែន​ក្នុងភូមិ​សាស្ត្រ​កម្ពុជា ដែល​ជាប់ អាជ្ញាធរខេត្ត​ស្រះកែវ​(​ថៃ​) ស្នើសុំ​អាជ្ញាធរខេត្ត​បាត់ដំបង​(​កម្ពុជា​) ដើម្បី​បើក​ប្រើប្រាស់​ច្រក​អន្តរជាតិ​ខៅ​ឌី​ន​(​ច្រក​ភ្នំ​ដី គីឡូ​១៣​ស្រុក​សំពៅ​លូន​)៕ ដោយៈ​អ៊ុង​សា​រុំ​

spot_img
×