Friday, July 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករនិយោជិត​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ស្បែកជើង​នៅ​ទូទាំងប្រទេស​ប្រមាណ ៣​ម៉ឺន​នាក់ ស្មើនឹង ២% បាន​ទៅ​ស្រុក​ឈប់សម្រាក​មិន​ធ្វើការ​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្នុងឱកាស​ដែល​ឯកឧត្តម និង​ក្រុមការងារ បាន​ចុះ​ត្រួតពិនិត្យ​នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​នីមួយៗ នា​ព្រឹក​ថ្ងៃទី​២០ ខែ មេសា ឆ្នាំ​២០២០​នេះ បាន​ឲ្យ​ដឹងថា ពិធីបុណ្យ​ចូលឆ្នាំថ្មី​កន្លងទៅ មាន​កម្មករនិយោជិត​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​នៅ​ទូទាំងប្រទេស​ប្រមាណ ៣០,០០០​នាក់ ស្មើនឹង ២% បាន​ឈប់​សម្រាក​ទាំង​មានច្បាប់ និង​គ្មាន​ច្បាប់​អនុញ្ញាត ក្នុងនោះ​នៅ​រាជធានី​ភ្នំពេញ​មាន​ប្រមាណ ១៥,០០០​នាក់ ប៉ុន្តែ​ក៏មាន​កម្មករ​មួយចំនួន​មិនបាន​ត្រលប់មក​ធ្វើការ​វិញ​ដែរ ដោយសារតែ​ជម្នះ​ចង់​ឈប់សម្រាក​នាឱកាស​បុណ្យ​ចូលឆ្នាំថ្មី​។​

ឯកឧត្តម បាន​បញ្ជាក់ថា ជាមួយនិង​ការ​ត្រឡប់មក​បំពេញការងា​រវិ​ញ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានរៀបចំ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ចំនួន ១០​កន្លែង រាយ​តាម​តំបន់​ដែលមាន​រោងចក្រ​ច្រើន​នៅ​រាជធានី​ភ្នំពេញ សម្រាប់​ដាក់​កម្មករនិយោជិត​ឱ្យនៅ​ដាច់ដោយឡែក​រយៈពេល ១៤​ថ្ងៃ ក្រោយ​ពួកគេ​ត្រលប់​ពី​ស្រុកកំណើត និង​ឈប់សម្រាក​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​កន្លងទៅនេះ​ ៕ ដោយ ៖ សម្ផស្ស​

spot_img
×