Friday, July 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បង្វែរ​ហិរញ្ញប្បទាន​ឥត​សំណង​សរុប​ចំនួន ៥៦​លាន​អឺរ៉ូ យកមក​ហិរញ្ញប្បទាន​លើ​វិស័យ​គាំពារ​សង្គម​

spot_img

​ភ្នំពេញ​៖ លោក ជំទាវ Carmen Morono ឯកអគ្គរដ្ឋទូត នៃ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​លើកឡើងថា សហភាព​អឺរ៉ុប ទើបតែ​អនុម័ត​អនុញ្ញាត​ឲ្យ​បង្វែរ​ហិរញ្ញប្បទាន​ឥត​សំណង​សរុប​ចំនួន ៥៦​លាន​អឺរ៉ូ ពី​កម្មវិធី កំពុងដំណើរការ​មួយចំនួន ដែឡ​ហិរញ្ញប្បទាន​ដោយ​សហភាព​អឺរ៉ុប សម្រាប់​យកមក​ហិរញ្ញប្បទាន​លើ​វិស័យ​គាំពារ​សង្គម​ដែឡ​ការងារ​អាទិភាព និង​បន្ទាន់​របស់​រាជរដ្ឋាភិបាល​ក្នុង​ការស្តារ​សម្បទាន​សេដ្ឋកិច្ច សង្គម​ឡើងវិញ​ពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ ១៩​នេះ​។


​ ​
​លោក ជំទាវ​អគ្គរដ្ឋទូត​បាន​កោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​របស់​រាជរដ្ឋាភិបាល ក្នុងការ​គ្រប់គ្រង​បញ្ហា​វិបត្តិ​នៃ​ជំងឺ​កូ​វីដ ១៩​នេះ និង​បាន​ថ្លែង​បញ្ជាក់​អំពីរ​ជំហរ​គាំទ្រ យ៉ាង​ពេញទំហឹង​របស់ សហភាព​អឺរ៉ុប ក្នុងការ​ចូលរួមចំណែក​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ស្តារ​សម្បទា​សេដ្ឋកិច្ច សង្គម ដែល​រង​ផលប៉ះពាល់​ពី​នៃ​ជំងឺ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩​នេះ​។

​ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី​និង​ជា រដ្ឋមន្ត្រី​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ថ្លែងអំណរគុណ​ចំពោះ កិច្ចសហប្រតិបត្តិការ រឹងមាំ​កន្លងមក​របស់​សហភាព​អឺរ៉ុប ជាមួយនឹង​កម្ពុជា ជាពិសេស ស្វាគមន៍​ចំពោះ​ការចូលរួមចំណែក​នៅក្នុង​គ្រា​លំបាក​នេះ​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា ក្នុងការ​អនុវត្ត​វិធានការ​ស្តារ​សេដ្ឋកិច្ចសង្គម ពី​ផលប៉ះពាល់​នៃ​ជំងឺ កូ​វីដ​១៩ រដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​ក្រុមការងារ ចំនួន​៤ រួមមាន​៖ ក្រុមការងារ​ចំពោះ​កិច្ច​គ្រប់គ្រង​ការ​ផ្គត់ ផ្គង់ និង​ថ្លៃទំនិញ​យុទ្ធសាស្ត្រ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩, ក្រុមការងារ​ចំពោះ​កិច្ច​រៀបចំ គ្រប់គ្រង​យន្តការ​ជំនួយ​សង្គម​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ និង ក្រុមការងារ​គ្រប់គ្រង​គោល នយោបាយ ថ​វិ​កា ហិរញ្ញប្បទាន និង​ជំនួយ​សង្គម ដើម្បី​គ្រប់គ្រង​ការប្រយុទ្ធ​នឹង​ជំងឺ កូ​វីដ​១៩ និង ក្រុមការងារ​បច្ចេកទេស​ចម្រុះ ចំពោះ​កិច្ច​សិក្សា​រៀបចំ​ដាក់ចេញ​នូវ​កញ្ចប់​វិធានការ​ខាង​រូបិយវត្ថុ និង​ធនាគារ ដើម្បី​គ្រប់គ្រង​និង​ដោះស្រាយ​ផលប៉ះពាល់ ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ និង​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​មុខទំនិញ​មួយចំនួន​ក្នុង​ក្របខ័ណ្ឌ ទំនិញ​គ្រប់យ៉ាង​លើកលែងតែ​សព្វាវុធ​ផងដែរ​៕​ដោយ​៖​សម្ផស្ស​

spot_img
×