Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ព័ត៌មាន និង​ក្រសួង​ប្រៃសណីយ៍ រួមគ្នា​អភិវឌ្ឍ​បច្ចេកវិទ្យា ទូរគមនាគមន៍​ជំនា​ន់ទី​៥ (5G)

​ភ្នំពេញ​៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ជួបពិភាក្សា​ការងារ​ឯកឧត្តម ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រី​ថ្មី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ដោយ​ក្រសួង​ទាំងពីរ ត្រៀម​ប្រគល់ និង​ទទួល​ហ្វ្រេ​កង់​ស៍ ៧០០ MHz សម្រាប់​អភិវឌ្ឍ​បច្ចេកវិទ្យា ទូរគមនាគមន៍​ជំនា​ន់ទី​៥ (5G) នាពេល​អនាគត​។

​ក្នុងជំនួប​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​ទាំងពីរ ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង​ព័ត៌មាន ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ បាន​ឯកភាពគ្នា​ដូចជា ក្រសួង​ទាំងពីរ នឹង​សហការគ្នា​យ៉ាង​ជិតស្និទ្ធ​។ ក្រសួង​ទាំងពីរ​ត្រៀម​ប្រគល់ និង​ទទួល​ហ្វ្រេ​កង់​ស៍ ៧០០ MHz សម្រាប់​អភិវឌ្ឍ​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនា​ន់ទី​៥ (5G) នាពេល​អនាគត​។ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នឹង​ជួយ​សម្រួល​ឱ្យបាន​ឆាប់​បំផុត នៅពេលដែល​ក្រសួង​ព័ត៌មាន ស្នើសុំ​ហ្វ្រេ​កង់​ស៍ សម្រាប់​ផ្តល់​អាជ្ញាប័ណ្ណ​ឱ្យ​ប្រតិបត្តិ​ករ​វិទ្យុ និង​ទូរទស្សន៍​។ ក្រុមការងារ​នៃ​ក្រសួង​ទាំងពីរ​នឹង​រៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត ដើម្បី​ធ្វើឱ្យ​កិច្ចសហប្រតិបត្តិការ​នេះ ឱ្យបាន​គ្រប់​ជ្រុងជ្រោយ និង​មាន​ប្រសិទ្ធភាព​បំផុត​។

​ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន បាន​ស្នើឱ្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដោយ​លើក​ជា​គំនិត​ផ្តួចផ្តើម​ក្នុងការ​ធ្វើយ៉ាងណា នូវ​រាល់​ហ្វ្រេ​កង់​ស៍​ទាក់ទង​ការងារ សោតទស្សន៍ ត្រូវ​ផ្តល់​មក​ក្រសួង​ព័ត៌មាន ជា​អ្នកចាត់ចែង​តែម្តង ជាពិសេស​ទាក់ទង​ទៅនឹង​យន្តការ នៃ​ការប្រើប្រាស់​ហ្វ្រេ​កង់ នៅក្នុង​វិស័យ​សោតទស្សន៍ ក៏ដូចជា ហ្វ្រេ​កង់​ស៍​ផ្សេងៗ​ទៀត​នោះ ស្របតាម​លិខិតបទដ្ឋាន គតិ​យុ​ត្ដ​ផ្លូវការ​។

​ឯកឧត្ដម ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានបញ្ជាក់​ពី​គោលបំណង និង​ការ​ចង់ដឹង​ពី​ដំណើរ​ការរៀបចំ ផ្លាស់ប្តូរ​ប្រព័ន្ធ​ផ្សាយ​ពី Analog ទៅ Digital បញ្ហា​ការឆ្លង​រំខាន​ហ្វ្រេ​កង់​ផ្សាយ​វិទ្យុ ទៅ​ប្រព័ន្ធ​បញ្ជា​យន្តហោះ ផលប៉ះពាល់​នៃ​អង់​តែ​ន វិទ្យុ មកលើ​សុខភាព​ប្រជាពលរដ្ឋ ដែល​រស់នៅ​ជិត​អង់​តែ​ន និង​កិច្ចការងារ​បែងចែក រលក​ការផ្សាយ វិទ្យុ ទូរទស្សន៍ ជាមួយ​ហ្វ្រេ​កង់ របស់​ក្រសួង​ប្រៃសណីយ៍ ឱ្យបាន​ច្បាស់លាស់ ដើម្បី​ងាយស្រួល​ដល់​ដំណើរ​ការងារ បាន​កាន់តែ​រលូន​ទៅមុខ​បន្ថែមទៀត​។

​ឯកឧត្ដម ខៀវ កាញារីទ្ធ បាន​បញ្ជាក់ថា ដំណើរការ​នៃ​ការរៀបចំ​ផ្លាស់ប្តូរ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូរទស្សន៍ ពី Analog ទៅ Digital គឺ​បាននិងកំពុង​ដំណើរកា​រ​ទៅមុខ ហើយ​នៅពេល​ចប់​រួចរាល់​កិច្ចការងារ ឌីជីថល ក្រសួង​ព័ត៌មាន នឹង​ប្រគល់ជូន​នូវ​ហ្វ្រេ​កង់​ស៍​តំបន់ ៧០០ MHz ជូនទៅ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ វិញ​។

​ឯកឧត្ដម​រដ្ឋមន្ដ្រី​បាន​ថ្លែងថា ចំពោះ​ការឆ្លង​រលក​ការផ្សាយ​វិទ្យុ ទៅ​ប្រព័ន្ធ​បញ្ជា​យន្តហោះ​របស់​អាកាសចរ​ណ៍​ស៊ីវិល គឺ​កិច្ចការងារ​នេះ ក្រុមការងារ​បច្ចេកទេស បានធ្វើ​ការជាប់​ជាប្រចាំ ក្នុងការ​តាមដាន និង​ណែនាំ​ដល់​គ្រប់​បណ្តា​ស្ថានីយ​វិទ្យុ​ទាំងអស់ ត្រូវ​ពិនិត្យ​នូវ​រាល់​គ្រប់​បរិក្ខារ សម្ភារ ម៉ាស៊ីន​ផ្សាយ ត្រូវតែមាន​គុណភាព ខ្ពស់ ដើម្បី​កុំឱ្យ​មានការ​ឆ្លង​រំខាន​ទៀត​។ បើ​មិន​ដូច្នេះ នឹងមាន​ការបិទ​ការផ្សាយ វិទ្យុ​នោះ​តែម្តង បើ​មិន​អនុវត្តន៍​តាម​ការណែនាំ​។

​ឯកឧត្ដម​រដ្ឋមន្ដ្រី​បាន​លើកឡើងថា អង់​តែ​ន​សម្រាប់​ការផ្សាយ​វិទ្យុ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​រស់​នៅក្បែរនោះ មានតែ​អង់​តែ​ន វិទ្យុ AM ប៉ុណ្ណោះ​។ អង់​តែ​ន​វិទ្យុ FM និង​អង់​តែ​ន​ទូរស័ព្ទ មិនមាន​ការប៉ះពាល់​សុខភាព អ្នករស់នៅ​ក្បែរៗ​នោះទេ​។ ដូច្នេះហើយ​ទើប​មានការ​រុះរើ អង់​តែ​ន​វិទ្យុជាតិ AM នៅ​ស្ទឹងមានជ័យ ក្នុង​រាជធានី​ភ្នំពេញ ដោយសារ​មាន​ប្រជាជន មក​រស់នៅ​ក្បែរ​អង់​តែ​ន​វិទ្យុ​នេះ​កាន់តែ​ច្រើនឡើង ដោយ​សម្រេច​យកទៅ​ដំឡើង​ថ្មី នៅ​តំបន់​វាល ក្នុងស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បី​កុំឱ្យ​មានការ​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​៕​ដោយ៖កូឡាប

×