ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានថាមពល ក្រសួងរ៉ែ និងថាមពល បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងរ៉ែ និងថាមពល» កាលពីម្សិលមិញថា បើទោះបីជា ការធ្លាក់ចុះនៃតម្លៃប្រេង គឺមិននាំឱ្យថ្លៃអគ្គិសនីធ្លាក់ចុះនោះទេ។
លោក វិចទ័រ ហ្សូនា អគ្គនាយក នៃអគ្គនាយកដ្ឋានថាមពល ក្រសួងរ៉ែ និងថាមពល បានអះអាងថា ការផលិតអគ្គិសនីកម្ពុជា ដែលប្រើប្រាស់ប្រេងឥន្ទនៈមតតែ៥ភាគរយតែប៉ុណ្ណោះ។
លោកបានអះអាងយ៉ាងដូច្នេះថា៖ «ចង់ជម្រាបសួរបងប្អូនថា ឱ្យបានដឹងថា ការផ្អត់ផ្អង់ថាមពលបច្ចុប្បន្ននេះ បើយើងគិតជាសមាសភាព បានមកពីប្រែងដែលចូលរួមការផលិតតែ ៥ភាគរយទេ ហើយការផលិតពីវ៉ារីអគ្គិសនី ក្នុង ៣៣ភាគរយ ពីធ្យូងថ្មបរិមាណប្រហាក់ប្រហែល ៣២ភាគរយ ការនាំចូលពីប្រទេសជិតខាង រួមមានប្រទេសថៃ, ឡាវ វៀតណាម មានប្រមាណ ៣៥ភាគរយ ព្រមទាំងបានមក ពីថាមពលផ្សេងទៀត បានប្រមាណ ២ភាគរយ។
លោកបន្តថា៖«ខ្ញុំគិតថា ទោះជាបច្ចុប្បន្ននេះ ប្រេងចុះប៉ុណ្ណឹងក៏ដោយបើសិនជាយើង ផលិតអគ្គិសនីដោយសារប្រេង ប្រហែលប្រេងរាល់ថ្ងៃ មានតម្លៃលើសបច្ចុប្បន្ននេះ បច្ចុប្បន្ននេះ បងប្អូនប្រជាពលរដ្ឋដែលទទួលបានការផ្គត់ផ្គង់ពីបណ្តាញជាតិ ក្នុងបរិមាណ ៩០ភាគរយ អ្នកទាំងឡាយដែលបានទទួលការផ្គត់ផ្គង់ពីម៉ាស៊ីនតូចៗ នៅជនបទថ្លៃភ្លើងខ្ពស់ជាង ២០០០រៀល បើយកប្រេងទៅផលិតជាអគ្គិសនី នៅលើស ២០០០រៀល នាបច្ចុប្បន្ន»។
លោក បានបន្តថា ជាយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្រសួងនឹងពង្រឹកបណ្តាញជាតិឱ្យគ្របដណ្តប់ដល់ភូមិឋានប្រជាពលរដ្ឋ នៅតាមជនបទ ដើម្បីឱ្យពួកគាត់ទទួលបានផលប្រយោជន៍ ចំពោះតម្លៃអគ្គិសនីសមរម្យ ក្នុងពេលបច្ចុប្បន្ននេះ ដែលកំពុងតែទទួលបាន គឺការប្រើប្រាស់លើសពី ២០០គីឡូវ៉ាត់ម៉ោង ឡើងទៅមានតម្លៃ ៧០០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ហើយការប្រើប្រាស់ក្រោមនេះ វាអាចចុះរហូតដល់តម្លៃ ៣៨០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ជាដើម ទាំងនេះជាការគិតគូរដល់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប ផងដែរ៕ដោយ៖សម្ផស្ស