Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ដួង វណ្ណា​អំពា វនា​វ ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស បន្ត​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល ឱ្យបាន​ត្រឹមត្រូវ

spot_img

​ខេត្តស្វាយរៀងៈ លោកជំទាវ ដួង វណ្ណា​បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស បន្ត​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វីដ​១៩ ពិសេស​ការថែរក្សា​សុខ​ភាព​ផ្ទាល់ខ្លួន​ឱ្យបាន​រឹងមាំ ការធ្វើ​អនាម័យ លាង​សម្អាត​ដៃ​ជាប្រចាំ និង​ត្រូវ​ចេះ​តាមដាន​សុខភាព បើ​មានការ​សង្ស័យ ត្រូវ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ ឬក៏​ទាក់ទង​ទូរស័ព្ទ​ទៅ​លេខ ១១៥ ។

​លោក វូ ម៉ៅ ប្រធាន​សមាកមន៍​មិត្តភាព​កម្ពុជា វៀតណាម បាន​ឧបត្ថម្ភ​អាល់កុល​ចំនួន ៥០០ ដប ម៉ាស់​ពេទ្យ ៧,៥០០ ម៉ាស់ ម៉ាស់​ក្រណាត់ ៥,០០០ ម៉ាស និង​ថវិកា ចំនួន ៥០ លាន​ដុង ជូន​ដល់​លោកស្រី ដួង វណ្ណា តំណាងរាស្ត្រ​មណ្ឌល​ស្វាយ រៀង ដើម្បី​ចុះ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ ១៩ នៅ​ព្រឹក​ថ្ងៃទី ២២ ខែមេសា ឆ្នាំ​២០២០​។

​ក្នុងឱកាស​នោះ​លោកជំទាវ ដួង វណ្ណា បាន​នាំមក​នូវ ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទឹកចិត្ត​ដ៏​សប្បុរស​របស់លោក វូ ម៉ៅ ដែល​បាន​ឧបត្ថម្ភ​ជា​អាល់កុល ម៉ាស សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ ហើយ​លោកជំទាវ នឹង ចាត់ចែង​បែក​ចែក​សម្ភារ​ទាំងនេះ ទៅតាម​ស្រុក​នានា​ក្នុង​ខេត្ត ដើម្បី​ប្រើប្រាស់​ទៅតាម​តម្រូវ​ការចាំបាច់ ជាពិសេស​ក្នុង​យុទ្ធនាការ​ទប់ស្កាត់​ការរីក​រាលដាល និង​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។​

លោកជំទាវ ដួង វណ្ណា បាន​សម្តែង​នូវ​ការកោតសរសើរ ចំពោះ​កាយវិការ​មនុស្សធម៌រ​ប​ស់លោក ដែល​បាន​ចូលរួមចំណែក​ផ្តល់នូវ​សម្ភារ សម្រាប់​ពលរដ្ឋ​ប្រើប្រាស់​ក្នុងការ​ការពារ​ជំងឺ​កូ​វីដ ១៩ ។ លោកជំទាវ​បាន​គូសបញ្ជាក់ថា នេះ​ការចូលរួមចំណែក​យ៉ាងសំខាន់ និង​បាន​ឆ្លុះ​បង្ហាញ​ពី​ស្មារតី​សាមគ្គី​និង​វប្បធម៌​ជួយ​គ្នា​ទៅវិញ ទៅមក​ក្នុង​គ្រា​មាន​អាសន្ន និង​ចាំបាច់ ។

​លោកជំទាវ ដួង វណ្ណា បាន​ថ្លែងអំណរគុណ ចំពោះ​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល មន្ត្រី​សុខាភិបាល អាជ្ញាធរ​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍​នានា បងប្អូន​ប្រជាពលរដ្ឋ​គ្រប់ទិសទី ពិសេស​ក្រុមគ្រូពេទ្យ​ជំនាញ ដែល​បាន​ខិតខំ​បំពេញ ការងារ ដ៏​លំបាក​នេះ ទាំង​ថ្ងៃ ទាំងយប់ ដើម្បី​ការពារ​សុខភាព​ប្រជាពលរដ្ឋ ។

​លោកជំទាវ បាន​បន្ថែមទៀតថា ចំពោះ​សកម្មភាព​នៃ​ការផ្សព្វផ្សាយ អប់រំ ដល់​ប្រជាពលរដ្ឋ​ឱ្យ​យល់ដឹង ពី​វិធាន​ការការពារ និង​ចូលរួម​ទប់ស្កាត់ ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ ព្រមទាំង​ការជួយ​សង្គ្រោះ ដល់​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ក្រីក្រ​លំបាក មិនមែន​បញ្ចប់​ត្រឹមតែ​ប៉ុណ្ណេះ​ទេ គឺ​ក្រុមការងារ​នៅតែ​បន្តធ្វើ​ជាប់​ជាប្រចាំ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ និង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​កូ​វីដ ១៩ ដ៏​កាច​សាហាវ​មួយ​នេះ​៕ ដោយ​៖ វ៉ៃ​កូ​

spot_img
×