Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរ​ធម្មការ​ខេត្ត នឹង​បន្ត​ចូលរួម​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ នៅតាម​ទីវ​ត្ត​អារាម​នានា ដើម្បី​រួមចំណែក​ធ្វើ​ឲ្យ​កិច្ចការ​បង្ការ ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩

spot_img

​ខេត្តស្វាយរៀង ៖ អភិបាលខេត្ត​ស្វាយរៀង បានស្នើ​ឲ្យ​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត បន្ត​ចូលរួម​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ នៅតាម​ទីវ​ត្ត​អារាម​នានា ដើម្បី​រួមចំណែក​ធ្វើ​ឲ្យ​កិច្ចការ​បង្ការ ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ខេត្តស្វាយរៀង កាន់តែ​ទទួលបាន​ជោគជ័យ​។​

​ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​ថ្លែង​បែបនេះ ក្នុងឱកាស​ទទួលយក​អំណោយ​ជា​ថវិកា ចំនួន ២.៧០០.០០០​រៀល ពី​លោក ទីវ សុភា ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា ខេត្តស្វាយរៀង ព្រមទាំង​មន្ត្រី​ក្របខណ្ឌ​-​មន្ត្រី​កិច្ចសន្យា និង​គ្រូ​ពុទ្ធិក​ក្របខណ្ឌ​-​គ្រូ​ពុទ្ធិក​កិច្ចសន្យា នា​ព្រឹក​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២០​នេះ នៅ​សាលប្រជុំ​សាលាខេត្ត ។​

​ឯកឧត្តម​អភិបាលខេត្ត បាន​មានប្រសាសន៍​កោតសរសើ​រ​នូវ​ទឹកចិត្ត​ដ៏​ប្រពៃ របស់លោក​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តស្វាយរៀង ព្រម​ទ​គ្រូ​ពុទ្ធិ​រាជការ​នៃ​មន្ទីរ ដែល​បាន​ចូលរួម​បរិច្ចាគ​នូវ​ថវិកា​ផ្ទាល់ខ្លួន ដល់​រដ្ឋបាលខេត្ត​សម្រាប់​គាំទ្រ ការងារ​ប្រយុទ្ធប្រឆាំង នឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​នេះ​ពិតជា​សរ​បញ្ជាក់​ឲ្យ​ឃើញ ពី​កាយវិការ​ប្រកបដោយ​ស​ប្បុ​រស និង​ជា​វប្បធម៌​នៃ​ការចែករំលែក ជួយ​គ្នា​ក្នុង​គ្រា​លំបាក ហើយ​ថវិកា​នេះ រដ្ឋបាលខេត្ត​នឹង​យកទៅ​ប្រើប្រាស់ បម្រើ​ឲ្យ​សកម្មភាព​នានា នៅ​មូលដ្ឋាន ទាំង​ការងារ​ផ្សព្វផ្សាយ អប់រំ​ពី​វិធានការ​បង្ការ ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ។​

​ឯកឧត្តម​អភិបាលខេត្ត បាន​ថ្លែងថា មន្ត្រីរាជការ​ទាំងអស់​នៃ​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តស្វាយរៀង កន្លងមក បាន​ចូលរួមចំណែក លើ​ការងារ​ជាច្រើន​លើ​វិស័យ​សាសនា និង​សង្គម យ៉ាងសកម្ម​ជាមួយ​រដ្ឋបាលខេត្ត ដែល​សបញ្ជាក់​ឲ្យ​ឃើញ ពី​កាយវិការ​ប្រកបដោយ​ស​ប្បុ​រស និង​ភាព​មិនអាច​ខ្វះ​បាន នូវ​ការរួមចំណែក​នៃ​វិស័យ​ពុទ្ធចក្រ ចូលរួម​ជាមួយ​វិស័យ​អាណាចក្រ ក្នុង​កិច្ចការ​ដោះស្រាយ​បញ្ហា​សង្គម ហើយ​រដ្ឋបាលខេត្ត នឹង​យក​អំណោយ ដែល​បាន​ផ្ដល់ជូន​នៅថ្ងៃនេះ ទៅប្រើ​ប្រាស់​បម្រើ​ឲ្យ​សកម្មភាព​នានា ទាំង​ការងារ​ផ្សព្វផ្សាយ​អប់រំ ពី​វិធាន​ការបង្ការ ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ និង​ការងារ​សង្គម ជួយឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ ដែល​ទទួលរង​នូវ​ផលប៉ះពាល់​នៅ​មូលដ្ឋាន ស្របតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ដែល​ទោះជា​ក្នុង​កាលៈទេសៈ​ណាក៏ដោយ មិនត្រូវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ណា​ម្នាក់ រស់នៅ​ដោយ​អត់​ស្បៀង ឬ​អាហារ​សម្រាប់​បរិភោគ​នោះឡើយ ។​

​ឯកឧត្តម​អភិបាលខេត្ត ក៏បាន​បង្ហាញ​នូវ​សេចក្ដីសង្ឃឹម​ជឿជាក់ថា តាមរយៈ​មន្ទីរ​ធម្មកា​រ និង​សាសនា​ខេត្ត នឹង​បន្ត​ចូលរួម​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ នៅតាម​ទីវ​ត្ត​អារាម​នានា ដើម្បី​រួមចំណែក​ធ្វើ​ឲ្យ​កិច្ចការ​បង្ការ ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ខេត្តស្វាយរៀង កាន់តែ​ទទួលបាន​ជោគជ័យ និង​ទប់ស្កាត់​បានជា​បន្តទៀត មិន​ឲ្យ​មាន​ប្រជាពលរដ្ឋ ឆ្លង​នូវ​ជំងឺ​រាតត្បាត ដ៏​កាច​សាហាវ​មួយ​នេះ ៕ ដោយ​៖​វ៉ៃ​កូ​

spot_img
×