បង់ក្លាដេស គឺជាប្រទេសមួយក្នុងចំណោមពីរបីប្រទេសមូស្ទីម ដែលរបររកស៊ីបើកផ្ទះបនស្របច្បាប់ ។ ស្រុក Thanail គឺជាទីកន្លែងសម្បូរទៅដោយផ្ទះបនមានវ័យចំណាស់បំផុត និងលំដាប់ទី២ នៅក្នុងប្រទេសនេះ ដែលគិតមកទល់ពេលនេះមានអាយុកាល ២០០ ឆ្នាំ ហើយ ។
ទោះបីវាត្រូវបានកម្ទេចចោលនៅក្នុងឆ្នាំ ២០១៤ ក្តី តែស្ត្រីជាច្រើនដែលធំដឹងក្តីនៅទីនោះ មិនដឹងនឹងរកកន្លែងឯណាទៀតទៅ បន្ទាប់វាបាត់បង់ ដូច្នេះ វាត្រូវបានចាប់ផ្តើមជាថ្មីម្តងទៀត ។
ជាផ្លូវការ នោះស្ត្រីអាចរកស៊ីរបរលក់ដូរផ្លូវភេទបាន គឺត្រូវតែមានអាយុ ១៨ ឆ្នាំ ឡើង ប៉ុន្តែ ពួកគេភាគច្រើនជាអនីតិជន ។ ហើយពួកគេមួយចំនួនបានប្រើ steroid (សារធាតុម្យ៉ាងសំរាប់បង្កើតអរម៉ូនក្នុងខ្លួនមនុស្ស) ដូច Oradexon, គឺជាថ្នាំត្រូវបានប្រើដោយកសិករ ដើម្បីធ្វើឲ្យសត្វចិញ្ចឹមមានសុខភាពល្អ ។ ដំណាក់កាលដ៏ងាយរងគ្រោះបំផុត គឺនៅពេលស្ត្រីរកស៊ីផ្លូវភេទក្មេងៗ ចូលផ្ទះបននៅដើមដំបូងក្នុងនាមជាក្មេងស្រីត្រូវធានាដោយសញ្ញាប័ណ្ណ ដែលជាទូទៅមានអាយុ ១២ ឬ ១៤ ឆ្នាំ ៕ ចន្ទី