Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ទីបំផុត​ប៉ូលិស ដែល​បាញ់សម្លាប់​ប្អូនថ្លៃ ពិតជា​គេច​មិន​ផុត ពី​សំណាញ់​ច្បាប់​ឡើយ​

spot_img

​ខេត្តកណ្តាល ៖ ប៉ូលិស​ប៉ុស្តិ៍​បាក់​ខែង​ម្នាក់ ដែល​បាញ់សម្លាប់​ប្អូនថ្លៃ ព្រោះ​ភ្លើង​ប្រច័ណ្ឌ​នៅ​កោះ​ឧកញ៉ា​តី ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ហើយ នៅ​ខេត្តស្ទឹងត្រែង​។

​លោក តែម រ៉ា​នុ​ន ជា​មន្ត្រីនគរបាល​ប៉ុស្តិ៍​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ដែល​បាញ់សម្លាប់​ប្អូនថ្លៃ ព្រោះ​ភ្លើង​ប្រច័ណ្ឌ​នៅ​កោះ​ឧកញ៉ា​តី ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ហើយ នៅ​ល្ងាច​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២០ នេះ នៅក្នុង​ព្រៃ​ជ្រៅ​មួយកន្លែង ស្ថិតនៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ជាប់​ព្រំប្រទល់​ខេត្តព្រះវិហារ ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​ល្ងាច​ថ្ងៃទី​២២​ខែមេសា​នេះ​។​

​ប្រតិបត្តិ​ការបង្ក្រាប​ជនល្មើស​ដោយ​ជោគជ័យ នេះ គឺ ដឹកនាំ​ដោយ​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកណ្តាល និង លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី រឿន ណា​រ៉ា ស្នងការរង​នគរបាល​ខេត្តកណ្តាល ។​

ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​រាយការណ៍​ពី​កិច្ច​ប្រតិបត្តិ​ស្រាវជ្រាវ​និង​បង្ក្រាប ករណី​ឃាតកម្ម ដែល​កើតហេតុ ថ្ងៃទី​១៥ មេសា ២០២០ នៅវេលា​ម៉ោង​១៨​និង​៣០​នាទី​នៅ​ចំណុច​ភូមិ ចុង​កោះ ឃុំ កោះ​ឧកញ៉ា​តី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​
​ជនរងគ្រោះ​ឈ្មោះ ម៉ៅ ប៊ុនហេង ប្រុស អាយុ​២៥​ឆ្នាំ​ជនជាតិ ខ្មែរ មុខរបរ លក់ដូរ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ (​ស្លាប់​)​។ ជនសង្ស័យ​ឈ្មោះ​សែម រ៉ា​នុ​ន ភេទ ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មន្ត្រី នគរបាល ប៉ុស្តិ៍​រដ្ឋបាល​បាក់​ខែង មាន​ទីលំនៅ​ភូមិ ឃុំ កើតហេតុ (​រត់គេចខ្លួន​)​។ វត្ថ​តាង​ចាប់យក​៖ ស្រោម​កាំភ្លើងខ្លី ១ សម្បក​គ្រាប់ ១ (​ម៉ាក​k59)​។​

​នៅពេល​កើតហេតុ ជនសង្ស័យ​មានទំនាស់ ជាមួយ​ប្រពន្ធ ខ្លួន​ឈ្មោះ គង់ សុខ​ជា ដោយ​ជនសង្ស័យ​យក​អាវុធខ្លី ភ្ជង់​ប្រពន្ធ​ខ្លួន ពេលនោះ​ជនរងគ្រោះ ចេញមក​ឃាត់​ដោយ​និយាយថា ចាំ​យក​កាំភ្លើង​ភ្ជង់​ប្រពន្ធ​ធ្វើ​អី និយាយ​តែ​ប៉ុណ្ណឹង ស្រាប់តែ​ជនសង្ស័យ​បាញ់​សំដៅ ទៅ​ជនរងគ្រោះ​១ គ្រាប់​ត្រូវ​បំពង់ក បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ​។ ក្រោយមក​ជនសង្ស័យ បាន​យក​ម៉ូតូ​ឈ្មោះ ផល ជា​អ្នក​ជិត ខាង​ជិះ​គេចខ្លួនបាត់​។ រហូតដល់​ថ្ងៃទី​២២ មេសា ២០២០
​អនុវត្តតាម​បញ្ជា ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឈឿន សុចិ​ត្ត ស្នងការ​នគរបាល ខេត្តកណ្តាល ដឹកនាំ​សម្របសម្រួល​ពី​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តកណ្តាល ដោយមាន​ការដឹកនាំ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍ ស្នងការរង ផែន​ការងារ​ព្រហ្មទណ្ឌ និង​កម្លាំង​ស្នងការដ្ឋាន​នគរបាល ខេត្តកណ្តាល កម្លាំង​អធិការដ្ឋាន​នគរបាល ស្រុក​ខ្សាច់កណ្តាល កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ស្ទឹងត្រែង ឈានទៅដល់​ការឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ សែម រ៉ា​នុ​ន នៅវេលា​ម៉ោង​១៧​និង​០០​នាទី​ថ្ងៃទី​២២ មេសា ២០២០នៅ​ភូមិ​អន្លង់​ជ្រៃ ឃុំ អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង និង​បន្ត​ស្វែ​រក​វត្ថុតាង បន្តទៀត​។​

​សូមបញ្ជាក់ថា កាលពី​យប់​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២០ នេះ មាន​ករណី​បងថ្លៃ​ជា​ប៉ូលិស​ប៉ុស្តិ៍​បាក់​ខែង បាន​បាញ់សម្លាប់​ប្អូនថ្លៃ ដោយសារ​ភ្លើង​ប្រចណ្ឌ​ជាមួយ​ប្រពន្ធ នៅ​ចំណុច​កោះ​ឧកញ៉ា​តី ភូមិ​ចុង​កោះ ឃុំ​ឧកញ៉ា​តី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ៕​ដោយ​៖CEN​

 

spot_img
×