Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លើកកម្ពស់​ការគិត បង្កើន IQ និង​សមត្ថភាព​គណិតវិទ្យារ​បស់​កុមារ បើក​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នៃ​ការបង្រៀន​ថ្នាក់ Think! Think! ​អន​ឡាញ

spot_img

​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សហការ​ជាមួយ​ភ្នាក់ងារ​សហប្រតិបត្តិកា​រ​អន្តរជាតិ​ជប៉ុន (JICA)​ដើម្បី​ដាក់​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​កម្មវិធី​បង្រៀន​ថ្នាក់ Think! Think! ដើម្បី​ផ្ដល់ឱកាស​សិក្សា​ដល់​កុមារ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​លើកកម្ពស់​ការគិត បង្កើន IQ និង​សមត្ថភាព​គណិតវិទ្យារ​បស់​កុមារ​។

​កម្មវិធី​បើក​ដំណើរការ​ជា​ផ្លូវការ​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​២២ មេសា ២០២០ នា​ទីស្ដីការក្រសួង​អប់រំ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​។

​ក្នុងឱកាស​នោះ​ឯកឧត្ដម​បាន​មានប្រសាសន៍ថា Think! Think! ជា​កម្មវិធីសិក្សា​ដ៏​ល្អ ជួយ​បង្កើន IQ ជំនួយ​ដល់​ការគិត​បាន​ស៊ីជម្រៅ និង​បំ​ណិ​ន​ផ្នែក​សង្គម​របស់​កុមារ​។ ជាពិសេស​ក្នុងអំឡុង​ពេលដែល​កម្ពុ​ជា​កំពុង​ប្រឈមមុខ​នឹង​ជំងឺ​កូ​វីដ​-១៩ ​កុមារ​អាច​រីករាយ​ក្នុងការ​សិក្សា​កម្មវិធី​នេះ​ដោយ​ខ្លួនឯង​ជាមួយ​សមាជិកគ្រួសារ​នៅតាម​ផ្ទះ​។​

​សូមជម្រាបថា កម្មវិធីសិក្សា Think! Think! បាន និង​កំពុង​ត្រូវបាន​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Moeys Cambodia និង Krou Cambodia របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយមាន​រយៈពេល​បី​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ មាន​ថ្ងៃ​ចន្ទ ពុធ និង​សុក្រ វេលា​ម៉ោង​៥:០០-៥:៣០​ល្ងាច ដោយ​កម្មវិធី​បង្រៀន​មាន​ជា​ល្បែង​ល្បងប្រាជ្ញា​ថ្មីៗ​ប្រមាណ​១៥០០០​ប្រភេទ​។ ជាងនេះទៅទៀត​នោះ​ដើម្បី​ជួយ​ដល់​កុមារ​ដែល​មិនមាន​អ៊ីនធឺណិត​នៅតាម​ផ្ទះ កម្មវិធីសិក្សា Think! Think!

​គ្រោង​នឹង​ចាក់ផ្សាយ​នៅលើ​ប៉ុស្តិ៍​ទូរទស្សន៍​តេ​ជោ​ធី​វី ក្នុងពេល​ឆាប់ៗ​ខាងមុខ​៕ ​ដោយ​៖​កូ​ឡាប​ 


spot_img
×