Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ច្បាប់​ភាពអាសន្ន បង្កើតឡើង​ដើម្បី​ពង្រឹង​ប្រជាធិបតេយ្យ នីតិរដ្ឋ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា មិនមែន​រិត​ត្បិត ឬ​រំលោភបំពាន​សិទ្ធិ​ប្រជាពលរដ្ឋ​នោះទេ​

​ភ្នំពេញ​ ៖ ទីស្តីការគណៈរដ្ឋមន្ត្រី នៅ​ព្រលប់​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន លើ​សន្និសីទ​សារព័ត៌មាន ស្ដីពី​”​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​” បន្ទាប់ពី​ធ្វើ​សន្និសីទ​សារព័ត៌មាន​ចប់ ។

​បើតាម​ឯកឧត្តម ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​ថ្លែងថា នៅ​ថ្ងៃ​ពុធ ទី​២២ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បានរៀបចំ​សន្និសីទ​សារព័ត៌មាន​ស្តីពី “​ការគ្រប់គ្រង​ប្រទេសជាតិ ស្ថិតក្នុង​ភាពអាសន្ន​” ដែលមាន​វាគ្មិន​អញ្ជើញ​ចូលរួម​គឺ ឯកឧត្ដម ជិន មា​លីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​។​

​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​លើកឡើងថា កូ​វីដ​១៩ គឺជា​ភាពចាំបាច់ និង​មាន​សារសំខាន់​ណាស់ ដើម្បី​ជា​វិធានការ​ការពារ កាលៈទេសៈ​ណាមួយ​កើតឡើង ជាយថាហេតុ​ណាមួយ យ៉ាងណាមិញ កម្ពុជា​មិនមាន​ការចាំបាច់​អនុវត្ត​ច្បាប់​នេះ ស្របពេល​កូ​វីដ​១៩​នេះ​អាច​គ្រប់គ្រង​បាន នេះ​ជាការ​លើកឡើង​ដោយ​លោកអ្នក​នាំពាក្យ​ក្រសួងយុត្តិធម៌​។

​គណៈរដ្ឋមន្ត្រី បាន​បញ្ជាក់ថា “​ការបង្កើត​ឲ្យ​មានច្បាប់​នេះ ឡើង មិន​ស្ថិតនៅក្នុង​គោលការណ៍ ដើម្បី​រិត​ត្បិត ឬ​រំលោភបំពាន​សិទ្ធិ​ប្រជាពលរដ្ឋ​នោះទេ ប៉ុន្តែ​ច្បាប់​នេះ បង្កើតឡើង​ដើម្បី​ពង្រឹង​ប្រជាធិបតេយ្យ នីតិរដ្ឋ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​”៕

​ដោយ​៖​កូ​ឡាប​

×