កណ្តាល៖ នគរបាលស្រុកមុខកំពូល បានឲ្យដឹងថា មានករណីហិង្សាដោយចេតនា ដោយសង្ស័យម្នាក់ជាជនជាតិវៀតណាម ក្រោយពេលផឹកស្រាបៀរស្រវឹងហើយ កាន់កាំបិតខ្វែវ មកកាប់ជនរងគ្រោះពីក្រោយ១កាំបិត ចំខ្នងពីក្រោយក្រោមស្លាបប្រចៀវឆ្វេង បណ្ដាលឲ្យមានរបួស២កន្លែង។ កើតហេតុនៅថ្ងៃទី៨តុលា២០១៧ម៉ោង២០.៤០នាទីចំណុច រោងលក់ដូរឈ្មោះតូ សុខភូមិក្រងស្វាយឃុំស្វាយអំពារស្រុកមុខកំពូល ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះឡាយ តាំងជីភេទប្រុសអាយុ៦៦ ឆ្នាំជនជាតិខ្មែរនៅភូមិរកាកោងឃុំរកាកោងទី១ស្រុកមុខកំពូលខេត្តកណ្ដាលមុខរបរកសិករ មានស្នាម របួស២កន្លែង ១.ស្មាមឆូតនៅលើស្លាបប្រចៀវខាងឆ្វេង១កន្លែង២.ស្នាមរបួសនៅលើខ្នងក្រោមស្លាបប្រចៀវខាងឆ្វេង០១កន្លែង។ ជនសង្សយ័ឈ្មោះយ៉ យ៉ាំងហ្គុង ភេទប្រុស អាយុ៦១ ឆ្នាំជនជាតិវៀតណាម នៅភូមិរកាកោងឃុំរកាកោងទី១ស្រុកមុខកំពូល ខេត្តកណ្តាល។មុខរបរ កម្មករ (ឃាត់ខ្លួន)។ វត្ថុតាងចាប់យក:កាំបិតខ្វែវដងវែងធ្វើអំពីឬស្សីប្រវែងី៩៣សង់ទីម៉ែត្រចំនួន១។ ២.អាវដៃវែង ក្រឡាល្អិតពណ៌ស រហែកនៅផ្នែកខ្នងខាងឆ្វេងចំនួន២កន្លែង និងនៅក្រោមហោប៉ៅអាវខាងឆ្វេងចំនួន១កន្លែងមានប្រឡាក់ឈាម។
នគរបាលបានបន្តថា មុនដំបូងឡើយ ឈ្មោះប៉ាល់ ភាក្ត្រាហៅម៉ៅបានបើករថយន្តជូនជនរងគ្រោះចេញពីស្រះត្រីរបស់ខ្លួននៅភូមិគោហ៊េឃុំរកាកោងទី១មកស្រះត្រីជនរងគ្រោះនៅភូមិក្រងស្វាយអំពារ។លុះពេលមកដល់រោងលក់ដូរឈ្មោះតូ សុខភូមិក្រងស្វាយឃុំស្វាយអំពារម៉ោង១៩.១៥នាទី ឈ្មោះកូយ ស្រីធំ .កូយ ឈុនហេង .ពេជ្រ .ម៉នភេទស្រីឈ្មោះជា សុខថានិងឈ្មោះផល្លីភេទប្រុសបានហៅជនរងគ្រោះផឹកស្រាជាមួយនៅរោងលក់ដូរឈ្មោះតូ សុខ ចំណែកឈ្មោះប៉ាល់ ភាក្ត្រាក៏បើករថយន្តទៅស្រះត្រីខ្លួនវិញ។ហើយជនរងគ្រោះក៏ចូលទៅផឹកស្រាបៀរជាមួយឈ្មោះខាងលើអស់១កំប៉ុង ជនសង្ស័យក៏បានមកដល់ ហើយឃើញអស់ស្រាបៀរផឹកជនសង្ស័យជិះម៉ូតូទៅទិញស្រាបៀរគេនស្បឺត១កេះនៅផ្សាកំពង់ប្រាសាទមកផឹកជាមួយជនរងគ្រោះនិងឈ្មោះខាងលើ។ពេលជនសង្ស័យផឹកស្រាបៀរអស់២កំប៉ុងជនសង្ស័យសុំលាជនរងគ្រោះទៅរោងខ្លួនមុននៅភូមិក្រងស្វាយឃុំស្វាយអំពារ។លុះដល់ម៉ោង២០.៤០នាទីស្រាប់តែជនសង្ស័យកាន់កាំបិតខ្វែវដើរត្រឡប់មកវិញរួចកាប់ជនរងគ្រោះពីក្រោយ១កាំបិត ចំខ្នងពីក្រោយក្រោមស្លាបប្រចៀវឆ្វេងបណ្ដាលអោយមានរបួស២កន្លែងដោយមានការភិតភ័យជនរងគ្រោះបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុ និងបានរកពេទ្យអោយដេរស្នាមរបួសរបស់ខ្លួនដោយស្ថានភាពពេលនោះមេឃកំពុងភ្លៀងខ្លាំងជនរងគ្រោះមិន
បានរាយការណ៍មកសម្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលឡើយ។ក្រោយពីកាប់លើជនរងគ្រោះហើយជនសង្ស័យកាន់កាំបិតដើរទៅរោងរបស់ខ្លួនវិញ។លុះដល់ម៉ោង២៣ ជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ស្វាយអំពារ ពីបទហឹង្សាដោយចេតនា។ ទទួលបានបណ្ដឹងភ្លាមកម្លាំងប៉ុស្ដិ៍ក៏បានតាមរកជនសង្ស័យដល់រោងត្រីនិងបានឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាងបញ្ជូនមកប៉ុស្តិ៍រដ្ឋបាលនឹងរាយការណ៍មកជំនាញយុត្តិធម៌ស្រុកនឹងបន្តនាំខ្លួនជនសង្ស័យមកដល់អធិការដ្ឋាននគរបាលស្រុកបន្តតាមនីតិវិធីនឹងឃាត់ខ្លួនជនសង្ស័យនៅអធិការដ្ឋាន៕ដោយ៖កូឡាប