Monday, October 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ​កំពុង​តាក់តែង​សេចក្តីព្រាងច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​

​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ បន្ត​បើក​កិច្ចប្រជុំ​ពិនិត្យ​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​។ ឯកឧត្តម ងី ច័​ន្ទ្រ​ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ ដែលជា​អធិបតី បាន​ដឹកនាំ​កិច្ចប្រជុំ ដោយមាន​ការចូលរួម​ពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ សមាជិក​ក្រុមការងារ​រៀបចំតាក់តែង​សេចក្តីព្រាង​ច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ថ្នាក់ដឹកនាំ ក្រុមការងារ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា ស្ថាប័ន អង្គភាព និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ផងដែរ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ នា​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ខែមេសា ឆ្នាំ​២០២០​។​

​ឯកឧត្តម ងី ច័​ន្ទ្រ​ផល បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​នាពេលនេះ គឺមាន​គោលបំណង​ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ថ្មី​។

​ឯកឧត្តម បាន​បន្តថា សេចក្តីព្រាងច្បាប់​ព្រាង​ច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​នេះ គឺ​ត្រូវបាន​រៀបចំតាក់តែង​បង្កើត​ថ្មី​ឡើងវិញ​ទាំងស្រុង យោងតាម​សេចក្តីសម្រេច​របស់​អង្គប្រជុំ​អន្តរក្រសួង​ស្តីពី​សេចក្តីព្រាង​វិសោធនកម្ម​ច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម កាលពី​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២០ ដែល​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ដោយ​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុង​កិច្ចប្រជុំ​នោះ អង្គប្រជុំ​ទាំងមូល​ក៏បាន​សម្រេច​ឲ្យ​រៀបចំ​បង្កើត​ច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​នេះ​ជាថ្មី​ឡើងវិញ​។

​ជាងនេះទៀត ឯកឧត្តម ក៏បាន​បញ្ជាក់ថា ការរៀបចំ​តាក់តែង​នូវ​ច្បាប់​ថ្មី​ឡើងវិញ​ទាំងស្រុង​នេះ គឺ​ដោយ​ស្មារតី​អង្គ​ប្រជុំបាន​យល់ឃើញថា ច្បាប់​នេះ​បានធ្វើ​វិសោធនកម្ម​ចំនួន​ពីរដង​កន្លង​រួចមកហើយ គឺ​លើក​ទី​១​នៅ​ឆ្នាំ​២០០៧ និង​លើក​ទី​២​នៅ​ឆ្នាំ​២០១៣ ដូច្នេះ​នៅលើ​ក​ទី​៣​នេះ​ដើម្បី​មាន​ភាពងាយស្រួល​ក្នុងការ​អនុវត្ត​មិន​ឲ្យ​មាន​ភាពស្មុគស្មាញ​ច្រើន គឺ​ត្រូវតែ​រៀបចំ​បង្កើត​ច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ថ្មី​ឡើងវិញ​ទាំងស្រុង​។​

​សូមជម្រាបថា ច្បាប់​នេះ​មាន​គោលបំណង​ដាក់ចេញ​នូវ​វិធានការ ដើម្បី​ប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ព្រមទាំង​ការរៀបចំ​ចាត់ចែង និង​ត្រួតពិនិត្យ ការប្រតិបត្តិ​វិធានការ​ទាំងនោះ​។ ជាងនេះទៀត ច្បាប់​នេះ និង​បទ​ប្បញ្ញត្តិ​ផ្សេងទៀត​សម្រាប់​ប្រតិបត្តិ​ច្បាប់​នេះ ត្រូវអនុវត្ត​សម្រាប់​ទប់ស្កាត់ និង​ត្រួតពិនិត្យ​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​៕ ដោយ​៖​កូ​ឡាប​

spot_img
×