Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អបអរសាទរ​! កូរ៉េខាងត្បូង​ប្រកាសថា គ្មាន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​លើកដំបូង ក្នុង​រយៈពេល ៤​ថ្ងៃ​ចុងក្រោយ​

​ប្រទេស​កូរ៉េខាងត្បូង​បានប្រកាសថា គ្មាន​ការឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​សូម្បី​មួយ​ករណី​ឡើយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​នេះ​ជា​លើកដំបូង​ហើយ​ដែល​ប្រទេស​នេះ គ្មាន​ករណី​ឆ្លង​ថ្មី ក្នុង​រយៈពេល ៤​ថ្ងៃ​ចុងក្រោយ​។ នេះ​បើតាម​ការបញ្ជាក់​របស់​មជ្ឈមណ្ឌល​បង្ការ និង​គ្រប់គ្រង​ជំងឺ​នៅ​ថ្ងៃ​សុក្រ​នេះ​។​

​មុនពេល​គ្មាន​ករណី​ឆ្លង​ថ្មី ប្រទេស​នេះ​មាន​អ្នក​ឆ្លង​ថ្មី​តិចតួច​ប៉ុណ្ណោះ ក្នុង​រយៈពេល ៤​ថ្ងៃ​ជាប់​គ្នា ដែល​វា​គឺជា​សញ្ញា​នៃ​ការធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់​នៃ​វីរុស​នោះ​។​

​កូរ៉េខាងត្បូង​មាន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​សរុប​ចំនួន ១០.៧០៨​នាក់​។ បើតាម​មជ្ឍមណ្ឌល​បង្ការ និង​គ្រប់គ្រង​ជំងឺ​នេះ​ប្រទេស​នេះ បាន​ឲ្យ​ដឹងថា នៅមាន​អ្នកជំងឺ​តិចជាង ២.០០០​នាក់​កំពុង​ត្រូវបាន​ព្យាបាល ខណៈដែល​អ្នកជំងឺ​យ៉ាងច្រើន​បានជា​សះស្បើយ​។​

​ប្រទេស​កូរ៉េខាងត្បូង​ត្រូវបាន​គេ​មើលឃើញថា​ជា​ប្រទេស​ដែល​អាច​គ្រប់គ្រង​ការឆ្លង​រីក​រាលដាល​បានល្អ​នៅក្នុង​តំបន់ ដោយសារតែ​ការរីក​រាលដាល​មាន​សភាព​តិចតួច​។ ប្រទេស​នេះ​មាន​អ្នកស្លាប់​សរុប​ចំនួន ២៤០​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ CNN

×