Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ម៉ែន សំអន ៖ ទោះ​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ មិនមាន​អ្នក​ឆ្លង​ក៏ដោយ សូមឱ្យ​ពលរដ្ឋ​ទាំងអស់ ត្រូវ​មានការ​ប្រុង​ប្រ័​ត្ន​ខ្ពស់ ចំពោះ​ការឆ្លង​វីរុស​COVID-19

​ខេត្តស្វាយរៀង​៖ នៅក្នុង​ពិធី​សំណេះសំណាល និង​សួរសុខទុក្ខ​ដល់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំង បី​ប្រភេទ ដែល​បាន​ចូលរួម ក្នុងការ​ទប់ស្កាត់​ការរីក​ដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅ​ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង នា​ព្រឹក​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២០​នេះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់គ្នា ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការឆ្លង និង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ (COVID-19) ខណៈដែល​កម្ពុជា ការឆ្លង​នៅមានកម្រិត​ទាប​។​

​លោកជំទាវ ម៉ែន សំអន បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​លោក លោកស្រី ដោយបាន​លើកឡើងថា សម្តេច​ទាំង​ទ្វេ តែងតែ​គិតគូរ ដល់​សុខទុក្ខ​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ និង​បាន​ជូនពរ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី ដែល​ទើបនឹង​កន្លងផុត​ថ្មីៗ​នេះដែរ​។​

​លោកជំទាវ ម៉ែន សំអន ក៏បាន​កោតសរសើរ និង​ថ្លែងអំណរគុណ ដល់​ក្រុមការងារ​រដ្ឋាភិបាល​ចុះជួយ​ខេត្ត ក្រុង ស្រុក ទាំងអស់​រួមទាំង​រដ្ឋបាល ខេត្តស្វាយរៀង មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង និង​រដ្ឋបាល​គ្រប់​ស្រុក ពិសេស ស្រុក​ស្វាយជ្រំ ដែល​បាន​រួមគ្នា​បំពេញការងារ​បាន​យ៉ាង​ល្អ នៅ​មូលដ្ឋាន​រៀងៗ​ខ្លួន និង​អនុវត្តបាន​យ៉ាងសកម្ម ក្នុងការ​ចូលរួម​ទប់ស្កាត់​នូវ​ជំងឺ​កូ​វីដ​១៩ ដែល​ពិភពលោក ក៏ដូចជា​តំបន់​បាននិងកំពុង​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​។​

​លោកជំទាវ បាន​បញ្ជាក់ថា យើង​មិនត្រូវ​ភ្លេចខ្លួន​នោះទេ បើទោះបីជា​ប្រទេស​កម្ពុជា មាន​អ្នក​ឆ្លង​នៅមានកម្រិត​តិចក្តី ក្រោម​ការ​អនុវត្តតាម​ការណែនាំ របស់​ក្រសួងសុខាភិបាល និង​សារាចរ​ណែនាំ និង​វិធានការណ៍​ជាច្រើន របស់​សម្តេច​តេ​ជោ​។ ស្រប​ពេលដែល​កម្ពុ​ជាម​ក​ដល់​ថ្ងៃនេះ អ្នក​ឆ្លង​មាន​ចំនួន ១២២​នាក់ អ្នកជា​សះស្បើយ​មាន​ចំនួន ១១០​នាក់ និង​ពុំមាន​អ្នកស្លាប់​នោះទេ ចំណែកឯ​ពិភពលោក កំពុង​ប្រឈមមុខ​នឹង​យ៉ាងខ្លាំង​អំពី​ការឆ្លង និង​ស្លាប់​យ៉ាងគំហុក ដែល​មកដល់ពេលនេះ អ្នក​ឆ្លង​មាន​ចំនួន ជាង ២​លាន​៧​សែន​នាក់ អ្នកស្លាប់​ជាង ១៩​ម៉ឺន​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ៧៤​ម៉ឺន​នាក់​។​

​លោកជំទាវ​ក៏បាន​ស្នើឱ្យ​បងប្អូន​ទាំងអស់ ត្រូវ​រក្សា​ស្រូវ​អង្ករ អំបិល ត្រី​បម្រុង​ទុក្ខ ដោយ​មិនឱ្យ​ខ្វះខាត​ឡើយ​, ជំ​រុញឱ្យ​ប្រជាពលរដ្ឋ​ពង្រីក​ការដាំដុះ បន្លែបង្ការ​ចិញ្ចឹមសត្វ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ដែល​កំពុងមាន​ត្រូវការ ខណៈ​ការ​នាំចូល​ត្រូវបាន​កាត់បន្ថយ ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក ដែលជា​កាលានុវត្តន៍​ភា​ព សម្រាប់​វិស័យ កសិកម្ម​, ត្រូវ​ថែរក្សា​អនាម័យ​គ្រប់ៗ​ក្រុមគ្រួសារ និង​គោរព​តាម​ការណែនាំ របស់​ក្រសួងសុខាភិបាល សារាចរ​ណែនាំ​របស់​ក្រសួងមហាផ្ទៃ និង​របស់​រាជរដ្ឋាភិបាល​។​

​លោកជំទាវ ម៉ែន សំអន ក៏បាន​សំណូមពរ​ឱ្យ​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​រួមគ្នា​អនុវត្ត និង​ថែរក្សា​ឲ្យ​បាន នូវ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព ដើម្បី​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​អភិវឌ្ឍ​មូលដ្ឋាន​របស់ខ្លួន​ផងដែរ ជាពិសេស អនុវត្ត​ឲ្យ​បាន​តាម​វិធានការ​ចំនួន ៣ របស់​សម្តេច​តេ​ជោ​បាន​ដាក់ចេញ គឺ​ទី​១៖ ការទប់ស្កាត់​មិនឱ្យ​មានការ​បន្ត​នាំ ជំងឺ​ចូលមក​កម្ពុជា ទី​២៖ ការទប់ស្កាត់​នូវ​ការរីក​រាលដាល នៅក្នុង​ប្រទេស និង​ទី​៣៖ ការព្យាបាល​អ្នក​ដែល​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩៕​ដោយ​៖​វ៉ៃ​កូ​

×