Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្លៀកបំពាក់​របស់​ក្មេង​ម្នាក់ បានធ្វើ​ឲ្យ​វា​រួច​ផុតពី​កណ្តាប់ដៃ​ពួក​ជួញដូរ​មនុស្ស​

​នា​យប់​ថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០១៧ ស្ត្រី​ម្នាក់​ឈ្មោះ Lijinxing របស់​នៅ​ទីក្រុង​ចេង​ឌូ ខេត្ត​ស៊ី​ឈួន ប្រទេស​ចិន បាន​បង្ហោះ​ព័ត៌មាន​ឡើង​បណ្តាញ​សង្គម​សុំ​ជំនួយ​ពី​ប៉ូលិស​ខណៈពេល​នាង​កំពុង​អង្គុយ​លើ​ឡានក្រុង និង​ពិនិត្យឃើញ​ទង្វើ​របស់​មនុស្ស​ម្នាក់​អង្គុយ​កៅអី​ខាងមុខ​ខ្លួន គួរ​ឲ្យ​សង្ស័យ​ពន់ពេក ។​

​ហេតុការណ៍​លំអិត​គឺ ៖ យប់នោះ Lijinxing បាន​ឡើង​ឡានក្រុង​លេខ​២ ដើម្បី​ត្រឡប់មកផ្ទះ​ដូច​ធម្មតា ។ ពេល​ឡានក្រុង​ឆ្លង​ផុត​ស្ថានីយ៍ ២-៣ ក៏​ឃើញ​មាន​បុរស​ជនជាតិ​ម្នាក់​ពរ​ក្មេងប្រុស​ឡើង​ជិះ​រថយន្ត​នេះដែរ តាម​ទូ​ក្រោយ និង​មាន​អាកប្បកិរិយា​ចម្លែក​។​

​ក្មេងប្រុស​នោះ​វិញ​ឃើញ​ភ្នែក​ឡើង​ហើម​ព្រោះ​វា​យំ ខណៈពេល​បុរស​នោះ​ចូល​អង្គុយ​លើ​កៅអី យ៉ាង​ស្ងៀមស្ងាត់ និង​ពុំ​ឃើញ​មាន​ទិញ​សំបុត្រ​ឡាន​ផង ។ គ្រាន់តែ​ឡើងលើ​ឡាន​ក្មេងប្រុស​តូច​នោះ បាន​ស្រែកយំ​ពុំ​ឈប់ តែ​បុរស​នោះ​ពុំបាន​លួងលោម​អ្វី​ទាំងអស់ ហើយ​ថែមទាំង​យកដៃ​ទះ​ខ្នង​ក្មេង​នោះ​ខ្លាំងៗ ២-៣​ដៃ​ថែមទៀត ។​

​ក្មេងប្រុស​ស្រែកយំ តែ​បុរស​នេះ​ពុំ​លួង​បែរជា​ទះ​ខ្នង​វា​ខ្លាំងៗ​

​រថយន្តក្រុង​នេះ តែ​បើកបរ​ឆ្ពោះទៅមុខ អំឡុង​ពេលនោះ​បុរស​នេះ​និយាយ​ភាសា​ជនជាតិ​១​ម៉ាត់​គត់ ។ ម្យ៉ាងទៀត​ស្ត្រី​រូបនេះ សង្កេតឃើញ​វា​មេឃ​ខែ​នេះ​វា​ចាប់ផ្តើម​ត្រជាក់ តែ​ក្មេងប្រុស​ស្លៀក​តែ​ខោខ្លី និង​អាវ​ស្តើង​១​ប៉ុណ្ណោះ ចំណែក​បុរស​នោះ​វិញ​ពុំ​ឃើញ​មាន​យកតាម​របស់របរ​ស​ម្រា​ប់​ក្មេងៗ​ឡើយ ។ នាង​ក៏​ចាប់ផ្តើម​សង្ស័យថា តើ​បុរស​នេះ​ពិតជា​សាច់ញាតិ​របស់​ក្មេងប្រុស​មែនដែរ​ឬទេ ?

​អ្នកដំណើរ​ដទៃទៀត ក៏​ចាប់អារម្មណ៍​ដែរ តែ​គេ​ពុំ​រវល់ ។ នាង​បំរុង​ទូរស័ព្ទ​ទៅ​ប៉ូលិស​តែ​ក្នុង​ឡាន​ពេលនោះ​មាន​មនុស្ស​តិច អាចធ្វើ​ឲ្យ​ជនសង្ស័យ​រត់​បាត់ ។ នាង​ក៏​ថតរូប​ខ្លះៗ​បង្ហោះ​ឡើង​បណ្តាញ​សង្គមៗ​សុំ​ឲ្យ​ប៉ូលិស​ជួយ ។​

​នាង​លួច​ថតរូប​បង្ហោះ​ឡើង​បណ្តាញ​សង្គម​សុំ​ឲ្យ​ប៉ូលិស​ជួយ​

​ខណៈ​ពេលនោះ​នៅសល់​២​ស្ថានីយ៍​ទៀត​គឺ​ដល់ទី​ចុងក្រោយ​ហើយ ហើយ​ចៃដន្យ​ទូរស័ព្ទ​របស់​នាង​អស់​ថ្ម ។ ដល់​ស្ថានីយ៍​បន្ទាប់​ភ្លា​មនាង​ចុះ​ពីលើ​រថយន្ត​រីឯ​បុរស​នោះ​បន្តដំណើរ​ទៅ​ស្ថានីយ៍​ចុងក្រោយ ។ នាង​ទូរស័ព្ទ​ទៅ​ប៉ូលិស រួច​ប្រញាប់​ត្រឡប់ទៅផ្ទះ​ដើម្បី​សាក​ថ្ម​ទូរស័ព្ទ ។​

២​ម៉ោង​ក្រោយ​ប៉ូលិស​បាន​ទូរស័ព្ទ​មក​ប្រាប់​នាង​ថា គេ​បាន​ឃាត់ខ្លួន​បុរស​នោះ​ហើយ ហើយ​វា​ពិតជា​ជន​ជួញដូរ​ក្មេង​មែន ។ អ្នកផ្ទះ​របស់​ក្មេងប្រុស​បាន​ទូរស័ព្ទ​មក​អរគុណ​ពុំ​ឈប់ឈរ តែ​នាង​គ្រាន់តែ​ឆ្លើយថា ៖ “​រកឃើញ​គឺ​ល្អ​ហើយ ហើយ​អរគុណ​អ្នក​ទាំងអស់​!” ៕​

 

×